កិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ស្តីពីបញ្ហាប្រឈម និងរកដំណោះស្រាយនៃការអនុវត្តច្បាប់រវាងសាលាដំបូង នឹងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កិច្ចប្រជុំមន្រ្តីនគរបាលយុត្តិធម៌ស្តីពីបញ្ហាប្រឈមនឹងរកដំណោះស្រាយនៃការអនុវត្តច្បាប់រវាង

...
សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីមានបញ្ហាខ្វែងគំនិតគ្នាមួយចំនួនក្នុងមួយរយៈពេលចុងក្រោយនេះ រវាងនគរបាលយុត្តិធម៌ជាមួយនិងតុលាការរួចហើយមកនោះ ។

កិច្ចប្រជុំបានធ្វើឡើងក្រោមវត្តមានលោក ផាន់ វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និង លោក អ៊ិត សម្ផស្ស អនុប្រធានសាលាដំបូងខេត្ត ។ ក្នុងនោះការមានការចូលរួមពីលោកចៅក្រម លោកព្រះរាជអាជ្ញារងនិងលោកមេបញ្ជាការរងកងរាជអាវុហត្ថខេត្តនិងតំណាងលោកស្នងការនគរបាលខេត្ត រួមនិងលោកនាយការិយាល័យជំនាញរបស់ស្នងការដ្ឋានគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តនិងលោកអធិការអធិការរងនិងលោក មេបញ្ជាការមេបញ្ជាការងកងរាជអាវុធ តាមបណ្តាស្រុកក្រុងទាំង៩ក៏បានចូលរួមផងដែរ ។

លោក ផាន់វណ្ណរ័ត្ន ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានលើកឡើងថា លោកចង់ឱ្យមានការជួបជជែកដោយផ្ទាល់រវាងតុលាការនិងនគរបាលយុត្តិធម៌ដើម្បីរកដំណោះស្រាយនូវបញ្ហាមិនចុះសម្រុងគ្នាក្នុងការការងារអនុវត្តច្បាប់កន្លងមក ។

លោកលើកឡើងទៀតថាការមិនជួបជជែកពិភាក្សាគ្នានោះហើយដែលនាំឱ្យកើតមានមន្ទិលសង្ស័យរវាងគ្នាហើយទៅបាចសាចទឹកដាក់គ្នានៅខាងក្រៅដែលជាហេតុបង្កឱ្យមជ្ឈដ្ឋានពលរដ្ឋមានការយល់ច្រឡំហើយវាយតម្លៃខុសសភាពការណ៍មកលើតុលាការ ។

លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានលើឡើងទៀតថា ទាំងមន្រ្តីនគរបាលយុត្តិធម៌និងតុលាការសុទ្ធតែធ្វើការងារដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នាដើម្បីធានានៃការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ដោយមិនប្រើសិទ្ធិអំណាចទៅគាបសង្កត់និងជិះជាន់អ្នកដ៏ទៃ ដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ។អ្វីក៏ដោយឱ្យតែយើងទាំងអស់គ្នាដាក់ខ្លួនថាជាអ្នកបំរើ ផលប្រយោជន៍ជាតិជាធំ គឺមិនអាចឈ្លោះគ្នាទៅរួចនោះទេ ។

លោកលើកឡើងទៀតថា រវាងមន្រ្តីនគរបាលយុត្តិធម៌និងតុលាការ គឺមិនចង់ឱ្យមានការបែកបាក់និងឈ្លោះគ្នាដោយសារអំណាចនោះទេគឺលោក ចង់ឱ្យមានការសហការគ្នាទៅវិញទៅមកឱ្យបានល្អប្រកបដោយសុខដុមដើម្បីបំពេញកិច្ចការងារអនុវត្តច្បាប់ដំណើរការទៅរលូន ៕

IMG_3421

IMG_3422

IMG_3423

IMG_3424

IMG_3426

IMG_3429

IMG_3434

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print