ស្ថានទូតអាមេរិក៖ «សប្តាហ៍អាហារដ្ឋានអាមេរិក» និងបង្ហាញភាពចំរុះនៃម្ហូបអាហារអាមេរិកនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ សប្តាហ៍ដំបូងបង្អស់ស្តីពីអាហារដ្ឋានអាមេរិកនៅកម្ពុជានឹងត្រូវប្រារព្ធឡើងពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ៤ ខែកក្កដា ដែល

...
ជាទិវាបុណ្យឯករាជ្យជាតិនៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីអបអរថ្ងៃបុណ្យនេះស្ថានទូត

អាមេរិកបានធ្វើជាដៃគូជាមួយអាហារដ្ឋានចំនួន ២០ ដែលត្រូវបានជ្រើសរើសមកដើម្បីនាំមកនូវម្ហូបអាហារផ្សេងៗរបស់អាមេរិកដល់សាធារណជនកម្ពុជា។

នៅក្នុងអំឡុងពេលនៃសប្តាហ៍អាហារដ្ឋាននេះ អាហារដ្ឋានដែលចូលរួមនៅក្នុងរាជធានីភ្នំពេញនឹងផ្តល់ការបញ្ចុះតំលៃពិសេសៗជាច្រើន។ ភ្ញៀវដែលមកបរិភោគក្នុងអាហារដ្ឋានទាំងនេះអាចទិញម្ហូបអាហារផ្សេងៗដែលគេបានយកមកពីទូទាំងសហរដ្ឋអាមេរិកដែលមានដូចជា Hamburger តាមប្រពៃណីការ៉េមកីស៊ុប Gumbo ម្ហូបរបស់អ្នកស្រុកនៅរដ្ឋ Hawaii ម្ហូបពិសេសរបស់អាមេរិកតាមបែបជនជាតិម៉ិកសិកនិងបន្ទះសាច់អាំងឬចៀនប្រកបដោយឱជារសរបស់អាមេរិក។

អាហារដ្ឋានដែលចូលរួមមានដូចជាAloha Ono, Black Bambu, Botanico Wine and Beer Garden, Brooklyn Pizza and Bistro, Burger King, Cold Stone Creamery, Dairy Queen, Digby’s, Domino’s Pizza, the Exchange, Fatboy Sub ‘n’ Salad, KFC, Krispy Kreme, Lone Pine Café, Mike’s Burger House, New York Steakhouse, Ocean Prime Steakhouse, the Original Steakhouse, Swensen’s,និងអាហារដ្ឋានTaqueria Corona។ ព័ត៌មានលំអិតស្តីពីការលក់បញ្ចុះតំលៃរបស់អាហារដ្ឋានមួយៗទាំងនេះមាននៅអាហារដ្ឋាននិងនៅក្នុងគេហទំព័រឬលើទំព័រហ្វេសបុករបស់គេផ្ទាល់។

ជាការឆ្លើយតបនឹងការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អ្នកវិនិយោគនិងក្រុមហ៊ុនអាមេរិកក្នុងចំនួនកាន់តែច្រើនឡើងបានមកប្រកបមុខជំនួញនៅកម្ពុជា។ ដោយឡែកឧស្សាហកម្មផ្នែកបដិសណ្ឋារកិច្ចនិងម្ហូបអាហារមានកំណើនកាន់តែច្រើនឡើងដោយសារមានកំណើននៃតំរូវការរបស់មនុស្សក្នុងស្រុកក៏ដូចជាអ្នកទេសចរ។ ក្រុមហ៊ុនអាមេរិកចង់មកបំរើប្រជាជនកម្ពុជាដែលមានចំណូលចិត្តកាន់តែច្រើនឡើងលើសេវានិងម្ហូបអាហាររបស់អាមេរិក។

ផ្នែកសារព័ត៌មានដែលមានការចាប់អារម្មណ៍ចង់បានព័ត៌មានបន្ថែមទៀតអាចទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកតាមអ៊ីម៉េល[email protected]

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print