ភ្នំពេញ : នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល ចេញ សេចក្តីសម្រេច ការបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមជ្ឈមណ្ឌល កែសម្ផស្ស បូរិន្ទកោះពេជ្រ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលសម្រេច : បិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមជ្ឈមណ្ឌលកែសម្ផស្ស បូរិន្ទរកោះពេជ្រដែលមានទីតាំងនៅផ្ទះលេខS១៩ ផ្លូវអេលីត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុ ខ្វះការតាមដាន និងបច្ចេកទេសក្នុងការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដែលបណ្ដាលឱ្យអ្នកជំងឺគ្រោះថ្នាក់ដល់អាយុជីវិត ។
ត្រូវទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ០៨០/២៣ អបស/មព ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាល ។
អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ លោកវេជ្ជបណ្ឌិត នួន ដារ៉ាវុធ មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលបិទ បន្ទាប់ពីកែសម្ផស្សស្ត្រីម្នាក់ គ្មានជំនាញបណ្តាលអោយស្លាប់ ៕
ដោយ : សិលា