សេចក្តីជូនដំណឹង​ជុំវិញ​ការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានចិនឈ្មោះ BlockBeats ដែលភ្ជាប់ទៅកាន់ Twitter​ថា​មានបុគ្គលមួយចំនួនកំពុងប្រើប្រាស់ ឧបករណ៍ Orb ថតរូបកែវភ្នែក ប្រជាពលរដ្ឋកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀល​ថ្ងៃ​ទី​២៤​ ខែឧសភា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយរបស់គេហទំព័រសារព័ត៌មានចិនឈ្មោះ BlockBeats ដែលភ្ជាប់ទៅកាន់ Twitter បានផ្សព្វផ្សាយថាមានបុគ្គលមួយចំនួនកំពុងប្រើប្រាស់ ឧបករណ៍ Orb ថតរូបកែវភ្នែក ប្រជាពលរដ្ឋកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិក ដោយក្នុង ០១ នាក់ នឹងទទួលបានថវិការ ៣០ដុល្លារ ឬក្រោមនេះ ដើម្បីយកទៅបង្កើតគណនីក្នុងកម្មវិធី Worldcoin App ជាប្រភេទ Crypto Wallet ដែលប្រើប្រាស់រូបិយប័ណ្ណឌីជីថល Worldcoin (Cryptocurrency)។​

   តាមការស្រាវជ្រាវរបស់នាយកដ្ឋាន សូមបញ្ជាក់ថាសកម្មភាពក្នុងរូបថត ដែលភ្ជាប់ជាមួយអត្ថបទនោះ គឺកើតឡើងនៅប្រទេសឥណ្ឌូណេស៊ី និងមានការចុះផ្សាយអំឡុងខែតុលា ឆ្នាំ២០២១ មកម្លេះមិនមែននៅក្នុងប្រទេសកម្ពុជានោះទេ។ បើសាធារណជនណាមាន ព័ត៌មានពាក់ព័ន្ធករណីនេះ សូមសហការផ្តល់ដំណឹងមកតាមរយៈ Page Facebook របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា (Anti Cyber Crime Department)។ 

   នាយកដ្ឋាន សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់លើ ព័ត៌មាន អត្តសញ្ញាណ គណនីបណ្តាញសង្គមរបស់ខ្លួន និងព័ត៌មានគណនីធនាគារ (កាត ATM) សូមកុំលក់ ឱ្យអ្នកដទៃខ្ចី គ្រប់គ្រង ឬប្រើប្រាស់ ជាមធ្យោបាយប្រព្រឹត្តនូវបទល្មើស ឬទទួលផលនៃបទល្មើសនានា ដែលនាំឱ្យម្ចាស់អត្តសញ្ញាណ ឬម្ចាស់គណនី ខាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។សូមអរគុណ!

ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print