នគរបាលក្រុងប៉ោយប៉ែតបញ្ជូនជនជាតិថៃ៦នាក់ទៅស្នងការខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជាតិថៃ៦នាក់ទៅស្នាងការខេត្ត ដើម្បីចាត់ការបន្តនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣នេះ។

 លោកវរៈសេនីយ៍ឯកសៅសារឿនអធិការនគរបាលក្រុងប៉ោយប៉ែតមាន ប្រសាសន៍​ ថាៈកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ មានករណី ហិង្សាដោយចេតនា នៅចំនុចផ្សារយួន ស្ថិតក្នុភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត  បង្កឡើងដោយជនជាតិថៃមួយក្រុម ប្រដាប់ដោយកាំបិត ដំបងជ្រុង ដុំថ្ម បានធ្វើសកម្មភាពគប់ វាយទៅលើភាគីម្ខាងទៀតជាប្រជាពលរដ្ឋខ្មែរមួយក្រុម ភ្លាមនោះកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ឃាត់បានជនជាតិថៃបានចំនួន៦នាក់ យកមកអធិការដ្ឋានដើម្បីសួរនាំ។

បន្ទាប់មកដើមបណ្ដឹងចំនួន៣នាក់ បានមកដាក់ពាក្យបណ្ដឹងមានឈ្មោះ និងរៀបរាប់ដូចខាងក្រោម៖

     ១/ដើមបណ្ដឹងឈ្មោះប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិគីលុលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា ខ្លួនជាមួយឈ្មោះហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជាកម្មករជាងដែក បានជិះម៉ូតូសណ្ដោងរទះដឹកដែក ចេញពីបុរីសានហូរ ទៅរង្វង់មូលប៉ោយប៉ែត រួចជិះបត់មកវិញទៅខាងឆ្វេដៃ ខ្លួនបានលើកដៃរា សុំផ្លូវ ពេលនោះមានម៉ូតូផាស់អាប់មួយគ្រឿង ពណ៍ក្រហម ដឹកជនជាតិថៃឆ្លងតាមក្រោយចូលបានប្រហែល១០ម៉ែត្រ ពួកជនជាតិថៃ ចំនួន៣នាក់ចុះពីលើម៉ូតូ បានធ្វើសកម្មភាពកាច់កញ្ចក់ និងបានដាល់ក្បាលពោះ ខ្លួនទាំងពីរនាក់បានលើកដៃសំពះទើប ទើបពួកវាឡើងម៉ូតូវិញ ហើយខ្លួនបានជិះម៉ូតូតាមផ្លូវតែមួយស្រាប់តែដល់ចំនុចកើតហេតុខាងលើ ពួកវាបានរត់មកកាក់ម៉ូតូ ហើយគប់ដុំថ្ម យកឈើជ្រុងមកវាយពួកខ្លួន ចំណែកអ្នកជិតខាងបានមកជួយឃាត់ក៏ត្រូវពួកវា វាយទៀត ខ្លួនត្រូវបានវា វាយមួយឈើជ្រុងបែកមួកសុវត្ថិភាព ត្រូវខ្នង ដៃ ស្មា។

     ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ជួយរកយុត្តិធម៌ ។

     ២/ដើមបណ្ដឹងឈ្មោះហួត សេងហាក់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ក់នៅភូមិគីលុលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត  បានដាក់ពាក្យបណ្ដឹងនិងរៀបរាប់ថា ខ្លួននិងឈ្មោះប៉ុន អូន ហៅអាខ្មៅ ភេទប្រុស អាយុ២៣ឆ្នាំ បានដឹកដែក ដល់ចំនុចផ្លូវបត់ខ្លួនបានលើកដៃជាសញ្ញាស្រាប់តែមានម៉ូតូកង់បីដឹកជនជាតិថៃមួយក្រុម បានមើលមុខ ហើយស្រែកទៀតផង តែខ្លួនមិនបានតមាត់អ្វីជាមួយឡើយ រួចម៉ូតូកង់បីដឹកថៃនោះចេញទៅមុន ហើយខ្លួនក៏ជិះតាមពីក្រោយផ្លូវជាមួយគ្នា ពេលដល់ចំនុចផ្សារយួន ស្រាប់តែជនជាតិថៃ បានយកដុំថ្ម គប់មកពួកខ្លួន តែត្រូវឈ្មោះម៉ៅ យកដៃរង ហើយបានឈប់ម៉ូតូ ចុះរត់តែម្ដង គ្នាវាបានកាន់ដំបងឈើជ្រុងមួយ បានវាយម៉ូតូ និងបានយកធុងទឹកបោក។

     ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ច ជួយរកយុត្តិធម៌ ។

     ៣/ដើមបណ្ដឹងឈ្មោះវ៉ាន គន្ធា ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានដាក់ពាក្យបណ្ដឹងតំណាងអោយប្អូនប្រុសបង្កើតឈ្មោះវ៉ាន កំសាន្ត អាយុ១៨ឆ្នាំ ដែលបានជួយឃាត់ ហើយត្រូវបានជនម្នាក់ក្នុងចំណោមជនជាតិថៃនោះ យកដុំឥដ្ឋ វ៉ៃក្បាលប្អូនប្រុសបណ្ដាលអោយបែកក្បាល ។

    ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

    ចំណែកជនសង្ស័យចំនួន៦នាក់ ជាជនជាតិថៃមានឈ្មោះដូចខាងក្រោម៖

    ១/ឈ្មោះSURADAT OUNPENG ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិថៃ

    ២/ឈ្មោះNAKARIN ARKAROS ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ

    ៣/ឈ្មោះPARINTORN JIIESAk ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ

    ៤/ឈ្មោះISSARA SAIROONG ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ

    ៥/ឈ្មោះTHANAPAT MUSIPAT ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិថៃ

    ៦/ឈ្មោះSITTICHAI WONGLAKORN ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ

    ក្រោយពីការសួរនាំជនសង្ស័យទាំងប្រាំមួយនាក់ បានឆ្លើយសារភាពខ្លួនពិតជាបានឋិតនៅក្នុងកន្លែងកើតហេតុ ដោយមានកាន់ដុំថ្ម និងដំបងជ្រុង ពិតប្រាកដមែន។

   លោកបញ្ជាក់ថាៈក្រោយពីកម្លាំងជម្នាញសួរនាំជនសង្ស័យទាំងប្រាំមួយនាក់ខាងលើ បានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print