រន្ធត់ណាស់!! បុរសម្នាក់ត្រូវរថយន្តកុងតឺន័របេីកកៀរម៉ូតូបណ្ដាលឱ្យដួលហើយកិនបែកក្បាលស្លាប់ភ្លាមមួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់បានជិះម៉ូតូសុខៗ​ ស្រាប់តែត្រូវបានរថយន្តកុងតឺន័របេីកកៀរធ្វើឱ្យដួលហើយកិនបែកក្បាលខ្ទេចមើលលែងស្គាល់​ ហេីយរថយន្តបង្កបានបន្តបើកចូលទៅក្នុងផែស្ងួតបាត់ស្រមោល កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃពុធ ទី២៤ ខែឧសភាឆ្នាំ២០២៣នៅត្រង់ចំណុចខាងលិចផ្សារជម្ពូវ័នប្រហែល៥០ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

​      សពជនរងគ្រោះមានឈ្មោះ សម្បត្តិ ពៅ ភេទប្រុស អាយុ២៨ឆ្នាំ ធ្វើការនៅប្រទេសកូរ៉េ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលនៅកំបូល មានស្រុកកំណើតនៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកឃ្លីក ពណ៌ខ្មៅ មិនទាន់ធ្វើផ្លាកលេខ។ ចំណែកឯរថយន្តកុងតឺន័របានបើកចូលទៅក្នុងផែស្ងួតមួយកន្លែងនៅជិតនោះ។

​     បេីតាមប្រភពពីមិត្តភក្កិដែលជិះម៉ូតូខាងក្រោយម៉ូតូជនរងគ្រោះបានប្រាប់ឱ្យដឹងថា ដំបូងឡើយគាត់និងជនរងគ្រោះជិះម៉ូតូចេញពីបុរីសែនមនោរម្យក្នុងគោលបំណងទៅអង្គុយលេងនៅជាប់របងព្រលានយន្តហោះ ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបានបើកមកកៀរម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួលខ្ទាតមនុស្សចូលកង់ខាងក្រោយរថយន្តបណ្ដាលឱ្យកិនបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ហើយរូបគាត់ក៏បានដេញតាមរថយន្តកុងតឺន័រដោយបានថតផ្លាកលេខឃើញព្រាលៗ រថយន្តនោះក៏បត់ចូលទៅក្នុងផែស្ងួតបាត់ទៅ។ ក្រោយមកក៏មានសាច់ញាតិមកដល់កន្លែងកើតហេតុត្រូវជាបងស្រីបង្កើតរបស់ជនរងគ្រោះបានរ៉ាយរ៉ាប់ទាំងទឹកភ្នែកប្រាប់ថា ជនរងគ្រោះបានទៅធ្វើការនៅប្រទេសកូរ៉េចំនួន៥ឆ្នាំមានប្រពន្ធនិងកូនអាយុ 3 ឆ្នាំម្នាក់ ហើយដល់អាណត្តិត្រូវត្រឡប់មកប្រទេសកម្ពុជាវិញក៏បានចូលទៅប្រឡងភាសាកូរ៉េជាប់ម្ដងទៀតជិតដល់ថ្ងៃទៅកូរ៉េវិញហើយក៏ស្រាប់តែមកជួបគ្រោះថ្នាក់ចរាចរណ៍បែប នេះទៅវិញ ។

...

​     ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកវាស់វែង និងចូលទៅយករថយន្តក្នុងផែស្ងួតទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ចំណែកសពជនរងគ្រោះ​ សមត្ថកិច្ចជំនាញធ្វើកំណត់ហេតុរួចប្រគល់ឱ្យសាច់ញាតិដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print