ភ្នំពេញ៖ ក្មេងប្រុសម្នាក់ដែលទើបតែអាយុ១៦ឆ្នាំ បានធ្វើសកម្មភាពចាប់រំលោភលើអនិតិជនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្ដឹង
...
ម្តាយជនរងគ្រោះ កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចវត្តទឹកថ្លា ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យមានឈ្មោះ វ៉ិត សាវុធ អាយុ១៦ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ៥អា ផ្លូវ២៨១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។
តាមសម្ដីម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនជាម្តាយបានទៅចូលរួមពិធីបុណ្យសពគេនៅវត្តទឹកថ្លា ខណៈដែលគាត់រវល់ជនសង្ស័យបានហៅក្មេងស្រីរងគ្រោះបន្ទោរបង់ជាមួយ។ លុះក្មេងស្រីរងគ្រោះបានស្រាតខោជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភតែមិនបានសម្រាចនោះទេ។
ប្រភពបន្តឲ្យដឹងថា ពេលក្មេងស្រីត្រឡប់មកវិញត្រូវម្តាយឃើញមានឈាមប្រឡាក់លើជើង ហើយក្មេងស្រីប្រាប់ជនសង្ស័យខាងលើបានចាប់រំលោភតែមិនបានសម្រេច។
ក្រោយកើតហេតុទើបម្តាយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងឲ្យចាប់ជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់៕
ដោយ៖ តុង សីហា
...