នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបណ្តឹងបា​ន ២ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១១នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៣ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១១នាក់​ នេះបេី​គិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី២៣ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានគូសបញ្ជាក់នៅព្រឹកថ្ងៃទី២៦​ ខែឧសភា​នេះថា៖​ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ រួមមាន​ដូចខាងក្រោម​៖

*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៨៩២ករណី មានមនុស្ស ២,២២៥នាក់។

*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៥៧សំណើ និងបិទសំណុំរឿង ២៩៣សំណើ (រកឃើញមនុស្ស ១,២៧៧នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៣នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

...

*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៥ករណី៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print