ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌ៧មករា បានបញ្ជូនខ្លួនជនសង្ស័យ ជាឃាតក ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា កម្លាំងជំនាញបេីកការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២៥ឧសភា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន ចាន់គឹមហុង នៅត្រង់ចំណុច ភូមិទ្រង់មាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
គួររំលឹកដែរថាកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែលម៉ោង២១ និង២៥នាទី ឈ្មោះ សាន ចាន់គឹមហុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ យឺន សំណាង ហៅសំណាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ក្រោយធ្វើសកម្មភាព ជនល្មើសបានរត់គេចខ្លួនបាត់ ។
លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនឈ្មោះ សាន ចាន់គឹមហុង ពីបទ ឃាតកម្ម តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៨៧ “ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុក ពៅ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕ដោយ រ៉ារ៉ា