សមត្ថកិច្ចបញ្ជូនខ្លួនឃាតករចាក់សម្លាប់ប៉ូលិសនៅបុរីកីឡា ទៅតុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ កម្លាំងនគរបាលខណ្ឌ៧មករា បានបញ្ជូនខ្លួនជនសង្ស័យ ជាឃាតក ទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា កម្លាំងជំនាញបេីកការស្រាវជ្រាវរហូតមកដល់ថ្ងៃទី២៥ឧសភា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ​ សាន​ ចាន់គឹមហុង​ នៅត្រង់ចំណុច​ ភូមិទ្រង់មាន់​ សង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

គួររំលឹកដែរថាកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែលម៉ោង២១ និង២៥នាទី ឈ្មោះ សាន ចាន់គឹមហុង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពចាក់សម្លាប់ទៅលើជនរងគ្រោះឈ្មោះ យឺន សំណាង ហៅសំណាង ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ ក្រោយធ្វើសកម្មភាព ជនល្មើសបានរត់គេចខ្លួនបាត់ ។

លុះមកដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចាប់ខ្លួនឈ្មោះ សាន ចាន់គឹមហុង ពីបទ ឃាតកម្ម តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៤៨៧ “ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ របស់លោក ហុក ពៅ ចៅក្រុមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ។

...

 បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print