ខេត្តប៉ៃលិន÷យោងតាមប្រភពពីមន្ត្រីនគរបាលជំនាញនៃអធិការក្រុងបានឲ្យដឹងថា÷នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៣០នាទី មានករណីក្មេងលង់ទឹកស្លាប់ចំនួន០២
នាក់,ស្រី០១នាក់ នៅចំណុចក្រោយកញ្ចុះវត្តបហ៊ុយ ស្ថិតនៅភូមិបហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ,ក្មេងប្រុសស្រីដែលលង់ទឹកបាត់បង់ជីវិតនោះមានឈ្មោះដូចខាងក្រោម៖
ទី១-ជនរងគ្រោះឈ្មោះ ឆេង ស្រីម៉ី ភេទស្រីអាយុ០៧ឆ្នាំ មុខរបរបន្ទុក ទីលំនៅបច្ចុប្បន្នភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ទី២-ជនរងគ្រោះឈ្មោះ ឆេង លីម៉េង ភេទប្រុស អាយុ០៥ឆ្នាំ មុខរបរបន្ទុក ទីលំនៅភូមិ/សង្កាត់ខាងលើជាមួយគ្នា។
ប្រភពពីសមត្តកិច្ចជំនាញបានបន្តថា÷ឪពុកនិងម្ដាយក្មេងប្រុសស្រីដែលលង់ទឹកនោះមានឈ្មោះឪពុកឈ្មោះ ខែម លេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ ចៅ សំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរមេផ្ទះទីលំនៅភូមិ/សង្កាត់ខាងលើ។
ប្រភពពីសមត្តកិច្ចជំនាញបានសាកសួរការបំភ្លឺរបស់ឪពុកជនរងគ្រោះថាគាត់បានឲ្យដឹងថា÷មុនពេលកើតហេតុគាត់បានធ្វេីដំណេីរចេញពីផ្ទះ ថ្ងៃទី២៦ខែ០៥ឆ្នាំដដែល វេលាម៉ោង១២ននិង៣៥នាទីឪពុកនិងម្តាយបាននាំកូនទាំង០២នាក់ នឹងសាច់ញាតិបងប្អូនទៅលេងនៅក្រោយកញ្ចុះវត្តបហ៊ុយ ពេលទៅដល់នាំគ្នាអង្គុយលេងនៅកញ្ចុះនឹងញាំអីជុំគ្នាលុះវេលាម៉ោង១៥និង២០នាទី រៀបចំចេញមកផ្ទះវិញក៏បាត់កូនទាំង២ខាងលើ គិតថាកូនទៅទិញនំញាំហើយស្វែងរកតាមកន្លែងលក់នំមិនឃើញ ស្វែងរកបន្តនៅតាមស្ទឹងបយ៉ាខា ស្រាប់តែឃើញកូនៗគាត់លង់ទឹកស្ទឹងដែលទប់ថ្មសម្រាប់ទុកមុជទឹកលេងដែលមានប្រវែងទទឹង១៥ម៉ែត្របណ្ដោយ៣០ម៉ែត្រ និងជម្រៅ០១ម៉ែត្រ ពេលឃើញកូនលង់ទឹកក៏ដឹកកូនមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន នៅវេលាម៉ោង១៥:៣០នាទី ពេលមកដល់មន្ទីរពេទ្យលោកគ្រូពេទ្យប្រាប់ថាកូនរបស់គាត់បានស្លាប់បាត់ក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
សមត្តកិច្ចជំនាញបន្តទៀតថា÷ក្មេងប្រុសនិងស្រីទាំង២នាក់ដែលលង់ទឹកនោះក្រោយកើតហេតុរួចក៏មានសមត្ថកិច្ចជំនាញបានសន្និដ្ឋាន៖សពត្រូវបានក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន កម្លាំងជំនាញកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ៃលិន ធ្វើកោសល្យវិច័យ ពិនិត្យឃើញថា សពពិតជាស្លាប់ដោយសារលង់ទឹកស្ទឹងបយ៉ាខា ពិតប្រាកដមែន ។
-បន្ទាប់ពីសមត្តកិច្ចជំនាញពិនិត្យធ្វើកោសល្យវិច័យក៏បានប្រគល់សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅភូមិ/សង្កាត់ខាងលើ។ដោយ,ស សារ៉េត