ខឹងជីដូនមិនឱ្យដេកមុខផ្ទះទាញដែកទីបវាយបណ្ដាលឲ្យរងរបួសធ្ងន់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តបាត់ដំបង÷ នៅថ្ងៃសុក្រ៧កេីតខែជេស្ឋឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៣ វេលាម៉ោង១០និង៥០នាទីនៅចំណុច ក្រុម ទី០៤ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្ម គោល ខេត្ត បាត់ដំបង​ មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់​ទោសដោយប្រើដំបងដែកទីបវាយបានកើតឡើង មួយករណី បង្កដោយជន​សង្ស័យ​ឈ្មោះ ឌៀប វុទ្ធី ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាចៅ រស់នៅផ្ទះជិតគ្នា) ស្ថិតនៅភូមិអូរញរ ឃុំបឹងព្រី​ង ស្រុកថ្មគោល ខេត្តបាត់ដំបង ។

មន្ត្រីនគរបាលស្រុកថ្មគោលបានឲ្យដឹងថា ចៅប្រុសបង្កើតបានធ្វើសកម្មភាពយកដំបងដែកទីបជ្រុង វាយលេីជនរងគ្រោះឈ្មោះ កែ ស្រីង៉ាំ ភេទស្រី អាយុ៧៤ឆ្នាំ ត្រូវជាយាយបង្កេីតចំនួន០២ដំបង បណ្ដាលឱ្យរងរបួសរយះ បែកក្បាលហូរឈាមផ្នែកខាងលើត្រូវបាននាំ ទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ភ្លាមៗអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តម សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេនីយ៍ទោ​ សេង​ លុច​ អធិការន​គរបាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង័្សយខាងលេី​នាំមកកាន់អធិការដ្ឋាននគរបាលស្រុកធ្វេីការស្រាវជ្រាវនិងដកហូតបានដែកទីបជ្រុងជាភស្តុតាងផង។

ចំពោះមូលហេតុដែលឈានដល់ករណីនេះកេីតឡេីងគឺ ជនសង្ស័យទៅដេកនៅខាងមុខផ្ទះរបស់ជនរងគ្រោះ ហើយជនរងគ្រោះបានដេញមិនឱ្យដេក ភ្លាមនោះជន សង្ស័យខឹង ក៏ទាញដំបងដែកទីបវា-យ​ក្បាលជនរង គ្រោះដែលជាជីដូនតែម្ដង។

...

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋានន​គរបាលស្រុកថ្មគោល ដើម្បីរៀបចំកសាងសំណុំ​រឿង ចាត់ ការតាមនីតិវិធីនៅព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ ២០២៣ នេះហើយ៕ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print