តំណាងរាស្ត្រអាមេរិក ១០០នាក់ធ្វើបាតុកម្មអង្គុយ ទាមទារសភាអនុម័តច្បាប់គ្រប់គ្រងកាំភ្លើង

ចែករំលែក៖

កាលពីថ្ងៃទី​២២ខែមិថុនាតំណាងរាស្ត្រអាមេរិកប្រមាណ ១០០នាក់ ដឹកនាំដោយតំណាងរាស្ត្រJohn Lewis បាន

...
ធ្វើបាតុកម្ម អង្គុយ ដោយមានអត្ថន័យថា« No Bill, no Break» (គ្មានច្បាប់ គ្មានការផ្អាក) នៅក្នុងទីតាំងសភា ក្នុងគោលដៅទាមទារឲ្យសភាអាមេរិកសម្រេចចេញច្បាប់គ្រប់គ្រងកាំភ្លើង។

សារព័ត៌មានរ៉យទ័របានដកស្រង់សំដីតំណាងរាស្ត្រ​ John Lewis បញ្ជាក់ថា «យើងបង្ខំចិត្ត គ្រប់គ្រង សភារហូតដល់ទៅសភាមានសកម្មភាពអ្វីមួយពាក់ព័ន្ធនិងច្បាប់ប្រើប្រាស់កាំភ្លើងនៅអាមរិក។លោក John Lewis បញ្ជាក់ថា​យើងចាំបាច់ត្រូវតែធ្វើសកម្មភាព រហូតដល់ពេលរកឃើញច្រកចេញ។​ យើងបានស្ងៀមស្ងាត់ជាយូរណាស់មកហើយ ដល់ពេលដែលយើងត្រូវតែ​បញ្ចេញសម្លេង មិនអាចនៅស្ងៀមទៀតឡើយ»។

តំណាងរាស្ត្រមកពីរដ្ឋ​Illinois លោកស្រី​ Robin Kelly បញ្ជាក់ថា «អ្នកណាខ្លះទៀតនិងរងការបាញ់សម្លាប់ ហើយនៅមានមនុស្សប៉ុន្មាននាក់ត្រូវស្លាប់ទៀត ចំណែកថ្នាក់ដឹកនាំមិនអាចធ្វើអ្វីបាន។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា មេដឹកនាំគណបក្សប្រជាធិបតេយ្យ នៅក្នុងសភាលោកស្រី​Nancy Polosi បញ្ជាក់ថា ពួកគាត់អង្គុយរហូតដល់សភាបញ្ជាក់ពីពេលវេលាដែលត្រូវបោះឆ្នោតចេញច្បាប់គ្រប់គ្រងកាំភ្លើង។
ក្នុងពេលជាមួយគ្នានេះ​ការគ្រប់គ្រង ច្បាប់ទិញលក់កាំភ្លើងមានសភាពធូរលុង ខ្លះទិញគ្មានលិខិតស្នាមត្រឹមត្រូវ និងការលក់អាវុធកើតឡើងគ្រប់ទិសទី។

ចំពោះសកម្មភាពខាងលើរបស់សមាជិកសភា លោកប្រធានាធិបតីអូបាម៉ាបានអរគុណដល់តំណាងរាស្ត្រទាំងអស់ដែលបានជម្រុញឲ្យការអនុម័តច្បាប់គ្រប់គ្រងកាំភ្លើងដែលធ្វើឡើងដោយប្រធានាធិបតីអូបាម៉ា។
សូមរំលឹកផងដែរថា ការបាញ់ប្រហារបានក្លាយជាបញ្ហាស្មុគ្រ ស្មាញបំផុតនៅអាមេរិក។ ពលរដ្ឋអាមេរិកបច្ចុប្បន្នមាន៣១៥លាននាក់ ក្នុងនោះមាន កាំភ្លើងដែលពលរដ្ឋប្រើប្រាស់ដល់ទៅ៣១០ លានដើម។ ទីផ្សារលក់កាំភ្លើងនៅអាមេរិកកាន់តែលក់ដាច់ក្រោយពេលមានការវាយប្រហារជាបន្តបន្ទាប់​។

កាំភ្លើងជាអាវុធដ៏សាហាវតែងតែបង្ក អសន្ដិសុខដល់សង្គម និងភាពភ័យខ្លាច ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ប៉ុន្ដែ ប្រទេសមួយចំនួនបែរជាអនុញ្ញាតឱ្យទិញដូរកាំភ្លើងយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ងាយស្រួលដូចជាទិញ “ស្ករគ្រាប់” អ៊ីចឹង ដែរ។ អាមេរិកមានពលរដ្ឋដែលប្រើប្រាស់កាំភ្លើង និងមានកាំភ្លើងរក្សាទុកនៅក្នុងផ្ទះរហូតដល់៩០ភាគរយ។
រយៈពេលជាច្រើនឆ្នាំកន្លងមកទីក្រុងវ៉ាស៊ីនតោនបានអនុម័តនូវវិធីសាស្ដ្រជាច្រើនដើម្បីកាត់បន្ថយការប្រើ ប្រាស់កាំភ្លើង ប៉ុន្ដែការខិតខំរបស់រដ្ឋាភិបាល មិនមានប្រសិទ្ធភាពឡើយ ។ ផ្ទុយទៅវិញ មានពលរដ្ឋប្រើប្រាស់កាន់តែច្រើន។ ក្នុងចំណោមពលរដ្ឋសរុបរបស់អាមេរិកជាង ៣០០លាននាក់ មានអ្នកប្រើប្រាស់កាំភ្លើងរហូតដល់៩០ភាគរយ។

តាមទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានឱ្យដឹងថា មូលហេតុជាចម្បងដែលធ្វើឱ្យការប្រើប្រាស់អាវុធនៅអាមេរិកក្លាយទៅជា វប្បធម៌សម្រាប់ពលរដ្ឋអាមេរិកដោយសារ តែពួកគេយល់ឃើញថា នឹងមានសុវត្ថិភាព ប្រសិនបើដាក់កាំភ្លើងជាប់នឹងខ្លួននោះ។ ដោយសារមូលហេតុមានកាំភ្លើងស្ទើរតែគ្រប់ដៃនោះ ទើបបានមានហេតុការណ៍បាញ់ ប្រហារសម្លាប់មនុស្សកើតឡើងជាបន្ដបន្ទាប់នៅអាមេរិក ពិសេសការបាញ់ប្រហារ ទៅលើតំណាងរាស្ដ្រ និងក្រុមអ្នកគាំទ្រ៦នាក់នាពេលកន្លងមក៕​

image

image

ដោយ៖​ មែវ​ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print