ភ្នំពេញ : សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញរូបថតចំនួន ៥ សន្លឹក ក្នុងនោះ រូបថតមួយសន្លឹក បានថតនៅឆ្នាំ ១៩៨៩ ដែលកាលនោះ សម្ដេចមានអាយុ ៣៧ ឆ្នាំ បានអញ្ជើញ ទៅទស្សនា អង្គុយកន្លែងប្រាង្គប្រាសាទ មកទល់នឹងបច្ចុប្បន្ន មានរយៈពេល ៣៤ឆ្នាំ កន្លងទៅ ។ ដោយឡែករូបថតចំនួន ៤ សន្លឹក ដែលសម្ដេចបង្ហាញនៅពេលនេះ ថ្ងៃនេះ ឆ្នាំ២០២៣ គឺនៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ខណៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនកម្មករ កម្មការិនី មកពីរោងចក្រចំនួន៨១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ សរុបចំនួន ១៩ ០០០នាក់ ក្នុងនោះរោងចក្រ វិស័យកាត់ដេរចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ ដែលមកពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញទាំងអស់ ដែលសម្តេចមានអាយុ ៧១ឆ្នាំ ។ ឃើញថា រូបថតសម្ដេចនៅវ័យ ៣៧ឆ្នាំ និងបច្ចុប្បន្នអាយុ ៧១ឆ្នាំ នៅតែស្អាត ដោយសារតែសម្ដេច មានសុខភាពល្អ ចំណង់ចំណូលចិត្ត ហាត់ប្រាណ តាមរយៈវាយកូនហ្គោលនេះជាដើម ។
សម្ដេចតេជោ ហ៊ុនសែន បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា , រូបថតកាលពីឆ្នាំ១៩៨៩ដែលពេលនោះ
អាយុ៣៧ឆ្នាំ និងរូបថតថ្ងៃនេះឆ្នាំ២០២៣
ពេលមានអាយុ៧១ឆ្នាំខុសគ្នាយ៉ាងណា?។ តាមពិត មានបងប្អូនប្រជាពលរដ្ឋ បានចូលមើលក្នុងផេកសម្ដេច ចំនួនច្រើននាក់ តាមរយៈComments ភាគច្រើន សរសើរ និងជូនពរសម្ដេច ដូចជាពាក្យថា , (អាយុគ្រាន់តែជាតួលេខ សម្តេចពុកសន្តិភាពនៅតែសង្ហារ និងមាំមួនដូចដើមជាម្លប់ដ៏ត្រជាក់សំរាប់ដល់កូនចៅ។ សូមគោរពជូនពរសម្តេចពុកសន្តិភាពមានសុខភាពល្អ អាយុយុឺនយូរ 🙏🙏🙏) ។ អ្នកខ្លះទៀតបានសរសេរថា ,( សម្តេចពុកពីមុន និងឥលូវ នៅតែសង្ហាមិនប្រែប្រួល) , (សម្ដេចពុកបច្ចុប្បន្នភាព មើលទៅសាច់ឈាម ស្រស់បំព្រង មានថាមពលជាង ឆ្នាំ៨៩។ សូម គោរពជូនពរ សម្តេចពិកមានសុខភាពល្អបរិបូរណ៍ និងជោគជ័យលើការដឹកនាំដ៏វ័យឆ្លាតបន្តទៀត។ អរគុណសន្តិភាព! ខ្មែរធ្វើបាន! ខ្ញុំមានមោទនភាពកើតជាជាតិខ្មែរ! ) ( សម្ដេចពុកលោកនៅតែសង្ហា ) , និយាយជារួម ក្នុង Comments ឱ្យបេះដូងច្រើនណាស់ ដោយក្តីគោរព ស្រឡាញ់ សម្ដេច ដែលបានដឹកនាំប្រទេសជាតិ នាំមកនូវសន្តិភាពពេញលេញ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ , ។
សូមបញ្ជាក់ថា, គ្រាន់តែ ក្នុង Comments ជាង១ពាន់នាក់ មានពាក្យជូនពរ គោរព ស្រឡាញ់ បញ្ជាក់ថាសម្ដេច នៅតែស្អាតសង្ហារ សុខភាពល្អ ៕
ដោយ : សុខ ខេមរា