លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន៖​ យានយន្ត ៦០គ្រឿងទៀត ត្រូវបានផាកពិន័យនាថ្ងៃទី២៧​ ឧសភា​នេះ!

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃ​សៅរ៍​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០២៣នេះថា៖ មានយានយន្តសរុបចំនួន ៦០គ្រឿងទៀត ត្រូវបាននគរបាលទូទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី២៧ ឧសភានេះ។ ក្នុងនោះមានម៉ូតូ ៣៤គ្រឿង និងរថយន្ត ២៦គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានគូសបញ្ជាក់ថា​ កម្លាំង​នគរបាលចរាចរណ៍ទូទាំងប្រទេស​ បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៨២១គ្រឿង ក្នុងនោះមានម៉ូតូ ៥៣៣គ្រឿង និងរថយន្តគ្រប់ប្រភេទ ២៨៨គ្រឿង។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូរួមមាន៖ មួក អត់ស្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តរួមមាន៖ ល្មើសល្បឿន ខ្សែក្រវាត់ លើសចំណុះ អត់បណ្ណបើកបរ និងល្មើសសញ្ញាជាដើម។

ជាមួយគ្នានេះ​ សម្រាប់ថ្ងៃទី២៧ ខែឧសភានេះដែរ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា​ ក៏បានកើតឡើងចំនួន ១៤លើក ក្នុងនោះអ្នកស្លាប់ចំនួន ០៧នាក់ របួសចំនួន ១៦នាក់ (របួសធ្ងន់ចំនួន ០៨នាក់)។ រយៈពេល ២៧ថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ២១១លើក បណ្ដាលឱ្យមនុស្សស្លាប់ ១០៨នាក់ របួស ២៦៦នាក់ (របួសធ្ងន់ ១៦៣នាក់)។ 

...

បន្ថែមពីនេះ​ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print