លោក​ នេត្រ​ ភក្ត្រា​៖​ សត្វព្រៃយើង សូមចូលរួមថែរក្សាការពារនិងអភិរក្សឱ្យបានគង់វង្ស!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ សត្វព្រៃយើង សូមចូលរួមថែរក្សាការពារនិងអភិរក្សឱ្យបានគង់វង្ស!

លោក​ នេត្រ​ ភក្ត្រា​ បានឱ្យដឹងទៀតថា​ លទ្ធផលនៃការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ការពារធម្មជាតិកម្ពុជា បង្ហាញថាសត្វព្រៃជាច្រើនប្រភេទក្នុងនោះមានប្រភេទសត្វប្រើសបាននិងកំពុងរស់នៅតាមធម្មជាតិរបស់វា ខណៈក្រសួងបរិស្ថាន សហគមន៍និងអង្គការដៃគូអភិរក្សបាននិងកំពុងខិតខំប្រឹងប្រែងផ្តល់ទីជម្រកប្រកបដោយសុវត្ថិភាពដល់សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទតាមរយៈយុទ្ធនាការអន្ទាក់សូន្យដើម្បីកាត់បន្ថយនិងលុបបំបាត់អន្ទាក់ពីក្នុងព្រៃ ផ្លាស់ប្តូរឥរិយាបថពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃដោយជឿលើជំនឿផ្សេងៗឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់សត្វព្រៃ និងចូលរួមថែរក្សាការពារអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស។

...

សត្វប្រើសនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់ក្នុងតំបន់ការពារធម្មជាតិ កម្ពុជា។ ប្រើស​ជា​ប្រភេទ​សត្វ​មាន​ដោយ​បង្គួរ​និង​ត្រូវ​បាន​ចុះ​ក្នុង បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អាស្រ័យ​លើ​កិច្ច​អភិរក្ស​នៅតាម​តំបន់​ជាក់លាក់ ដែល​វា​រស់នៅ។ សត្វប្រើស​មាន​វត្តមាន​នៅតាម​តំបន់​ការពារ​ធម្មជាតិ​នានា​នៅ​ភូមិភាគ​ខាងជើង និរតី និង ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា។ សត្វ​នេះ​ក៏បាន​ឃើញ​ផងដែរ នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ចិន និង​ភូមិភាគ​អាស៊ីអាគ្នេយ៍​រួមទាំង​កោះ​ស៊ូម៉ាត្រា កោះ​ចាវា និង​បរណេអូ៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print