ខេត្តកោះកុង៖ កម្លាំងអន្តរាគមន៍ពិសេសខេត្តកោះកុង បានចុះស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មម្នាក់ នៅក្រុងខេមរភូមិន្ទ ដោយអនុវត្តតាមដីការបស់តុលាការខេត្ត ដេីម្បីចាត់ការតាមច្បាប់។
តាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះថា៖ កម្លាំងនគរបាលផ្នែកជំនាញព្រហ្មទណ្ឌ កាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹកមិញនេះ បានសហការជាមួយកម្លាំងអន្តរាគមន៍ពិសេស ចុះអនុវត្តន៍ដីការបង្គាប់អោយចាប់ខ្លួន លេខ៤៣៤៣ត/ព្រ ចុះថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោសក័ ព.ស.២៥៦៤ ត្រូវនិងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ឡោ ក្រឹម ចៅក្រមសើបសួរសាលាដំបូងខេត្តកោះកុង។
បានបង្គាប់អោយចាប់ខ្លួនទៅលើឈ្មោះ ពោធ៍ វ៉ាន់វិធួន ភេទប្រុស អាយុ៣៨ឆ្នាំ សញ្ជតិខ្មែរ មុខរបមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិ០១ សង្កាត់មានជយ័ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើរហិង្សា និងពីបទការមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈឹម ។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលកម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន៖ កូនកាបូបពណ៌ខ្មៅចំនួន១ ,សោតេ (កាច់កម៉ូតូ)ចំនួន១ ,ដែកសំរាប់ដោះសោខ្មៅចំនួន១ ,កាតអេសុីលីដាចំនួន២ ,ដង្កាប់ដែកចំនួន១ ,កូនញញូរចំនួន១ ,កន្ត្រៃដែកចំនួន១,កូនសោ៣គ្រាប់ និងម៉ូតូចំនួន១គ្រឿងម៉ាកDUKE។
គួរបញ្ជាក់ថា ក្នុងករណីនេះផ្នែកជំនាញបានកសាងសំនុំរឿងនិងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញដើម្បីចាត់ការបន្ត៕អរុណរះ