ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធខេត្តបាត់ដំបង បានបន្តចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀននិងសារធាតុគីមីផ្សំគ្រឿងញៀន ខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ជាងស្ដែងរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៣នាក់ និងបាននាំគ្នាមកសាកសួរ ដេីមបន្តនីតិវិធីច្បាប។ នេះបេីយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
របាយការណ៍ដដែលបន្តថា ក្នុងប្រតិបត្តិការនោះលោកវរសេនីយ៍ឯក សុខ និមល ស្នងការរង ផែនការងារប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី៣០ ខែឧសភាម្សិលមិញនេះ បានដឹកនាំកម្លាំងក្នុងផែន សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធសរុប ៥០នាក់ ចុះអនុវត្តត្រួតពិនិត្យចល័ត បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងសារធាតុគីមីផ្សំគ្រឿងញៀន ខុសច្បាប់ ក្នុងភូមិសាស្រ្ត ស្រុកកំរៀង ខេត្តបាត់ដំបងចំនួន២គោលដៅគឺ៖
-គោលដៅទី០១៖ ចំណុចផ្លូវលេខ៥៩ ក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបងពិនិត្យលើជាក់ស្ដែង មានដូចខាងក្រោម៖
-រថយន្តធុនធំ ចំនួន ១០៧គ្រឿង មនុស្ស ១៧៨នាក់ ស្រី៦៧នាក់។
-រថយន្តធុនតូចចំនួន ១២៨គ្រឿង មនុស្ស ២០៩នាក់ស្រី៤៥នាក់។
-ម៉ូតូ៨៥គ្រឿងមនុស្ស១៣៤នាក់ស្រី៤១នាក់។
-គោលដៅទី០២៖ ផ្លូវលេខ៥៩ ក្រុមទី៤ ភូមិអូរដារ ឃុំអូរដារ ស្រុកកំរៀង វេលាម៉ោង១៣និង៣០នាទីរសៀល ពិនិត្យលើ៖
-រថយន្តធុនធំ ចំនួន ៨៦គ្រឿងមនុស្ស១១៤នាក់ស្រី៣៣នាក់។
-រថយន្តធុនតូច ៧១គ្រឿង មនុស្ស១០១នាក់ស្រី៤៤នាក់។
-ម៉ូតូ៦៧គ្រឿង មនុស្ស៩៦នាក់ស្រី២៤នាក់។
ជាលទ្ធផលទាំង០២គោលដៅពិនិត្យលេីយានយន្ត សរុប ៣៩២គ្រឿង និងម៉ូតូចំនួន១៥២គ្រឿង។
ក្នុងកិច្ចប្រតិបត្តិការខាងលើសមត្ថកិច្ចបានធ្វើតេស្តស្វែងរកសារធាតុញៀនលើអ្នកបើករថយន្តនិងអ្នកជំនួយបេីកបររថយន្តរួមនឹងអ្នកបើកបរម៉ូតូ សរុបចំនួន១៦០នាក់ ក្នុងនោះរកឃើញអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនចំនួន ០៣នាក់ (ជាអ្នកបេីករថយន្ត) និងបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់ ។
គួរបញ្ជាក់ដែរថា ក្រៅពីនោះសមត្ថកិច្ចពុំបានរកឃើញសារធាតុគីមីផ្សំគ្រឿងញៀនខុសច្បាប់ឡើយ៕ដោយ៖សហការី