រុស្ស៊ីនិងចិនកំណត់សន្តិសុខទីផ្សារប្រេងថ្មីនៅលើពិភពលោក

ចែករំលែក៖

សម្ព័ន្ធភាពចាស់និងអតីតមហាអំណាចពិភពលោកត្រូវបានផ្តល់យោបល់ថាលែងប៉ះពាល់ដល់ទីផ្សារប្រេងពិភពលោកទៀតហើយ។

ទីផ្សារប្រេងត្រូវបានគ្រប់គ្រងដោយរុស្ស៊ីនិងចិន ព្រមទាំងដៃគូផ្សេងទៀត បញ្ជីប្រទេសជារឿយៗត្រួតលើគ្នា មានន័យថាទីក្រុងមូស្គូ និងប៉េកាំងទាក់ទាញប្រទេសស្រដៀងគ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។
យោងតាមអ្នកជំនាញថាមពល លោក Simon Watkins នៅក្នុងអត្ថបទមួយនៃ OilPrice បានបញ្ជាក់ថា កិច្ចព្រមព្រៀងថ្មីរហូតដល់ 10 ជាមួយប្រទេសអុីរ៉ង់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងត្រូវបានចុះហត្ថលេខានៅទីក្រុងមូស្គូ។
ក្រុមអ្នកវិភាគបាននិយាយថា ប្រទេសចិនរង់ចាំឱ្យអ្វីៗស្ងប់ស្ងាត់មុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីជាមួយទីក្រុងតេអេរ៉ង់នៅថ្ងៃទី 23 ខែមិថុនា។ ទីក្រុងប៉េកាំងបានពង្រីកឥទ្ធិពលរបស់ខ្លួនយ៉ាងខ្លាំងនៅមជ្ឈិមបូព៌ា ដើម្បីទទួលបានទុនបម្រុងអុីដ្រូកាបូនគ្រប់គ្រាន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
កិច្ចព្រមព្រៀងសហប្រតិបត្តិការតាមកម្មវិធីទាំងនេះធានាថាអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់អុីរ៉ង់ (រួមទាំងការគ្រប់គ្រងប្រេង និងឧស្ម័នបម្រុងរបស់ខ្លួន) ក្លាយជាកម្មសិទ្ធិជាក់ស្តែងរបស់ទាំងរុស្ស៊ី និងចិន (ជាមួយនឹងការចែកចាយភាគហ៊ុនឡើងវិញមួយផ្នែក)។
ដោយគិតពីការជ្រៀតចូលយ៉ាងជ្រៅរបស់សហព័ន្ធរុស្ស៊ីនិងចិន មិនត្រឹមតែអុីរ៉ង់ប៉ុណ្ណោះទេ ថែមទាំងអុីរ៉ាក់ និងវេណេហ្ស៊ុយអេឡា ក៏ដូចជាភាពជាដៃគូជាមួយអារ៉ាប៊ីសាអូ៊ឌីត ទីផ្សារប្រេងពិភពលោកអាចត្រូវបានកំណត់គុណលក្ខណៈរុស្ស៊ី និងការគ្រប់គ្រងរបស់ចិន។
ទោះជាយ៉ាងណាក្នុងករណីនេះ ទីក្រុងមូស្គូមានប្រៀបជាងទីក្រុងប៉េកាំងបន្តិច។ កិច្ចព្រមព្រៀងរួមមានអនុស្សរណៈនៃការយោគយល់ចំនួនប្រាំមួយ កិច្ចសន្យាចំនួនពីរ ផែនទីបង្ហាញផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការយោធាកាន់តែទូលំទូលាយ និងផែនទីបង្ហាញផ្លូវមួយផ្សេងទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងការស្ដារឡើងវិញនូវប្រេង៕ ដោយធីរីណា

...

រូប​ថត​ : GD&TĐ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print