រាជរដ្ឋាភិបាលកម្ពុជា ចេញសារាចរស្តីពីការរៀបចំខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានចេញសារាចរស្តីពីការរៀបចំខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣។
នៅក្នុងសារាចររបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា អស់រយៈពេល៣ឆ្នាំមកហើយ ដែលកម្ពុជា បានអាកខានរៀបចំទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជា ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ១៩។
ខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូបក្រោមម្លប់សន្តិភាពក្នុងយុគ្គសម័យឌីជីថល» និង «យុត្តិធម៌សង្គមសម្រាប់គ្រប់គ្នាបញ្ចប់ពលកម្មកុមារ»។
ការប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា គឺជាការបង្ហាញនូវឆន្ទៈនិងការប្តេជ្ញាចិត្តយ៉ាងមុះមុតរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកស្ទួយសុខុមាលភាព សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារកម្ពុជា ដែលកម្ពុជា បានផ្តល់សច្ចាប័នលើលិខិតុបករណ៍អន្តរជាតិនិងមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជា ច្បាប់កំពូលរបស់ជាតិ លើសពីនេះផងដែរក៏សូមរំលឹកនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃរបបវិនាសកម្មរបស់ ពួកហ្វាសស៊ីសអីត្លែរ ដែលបានកាប់សម្លាប់ស្ត្រីនិងកុមារនៅភូមិលីឌីសែនៃប្រទេសឆេកូស្លូវ៉ាគី និងនៅភូមិអូរាឌូ នៃប្រទេសបារាំង ក្នុងអំឡុងឆ្នាំ១៩៤២-១៩៤៤ នៃសង្គ្រាមលោកលើកទី២ ព្រមទាំងរួមគ្នាទប់ស្កាត់អំពើហិង្សា ថែរក្សាសន្តិភាពពិភពលោក និងជំរុញការអនុវត្តសិទ្ធិកុមារនៅលើសកលលោក។

ការប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា គឺជាការបង្កើនចលនាពិភពលោកប្រឆាំង ពលកម្មកុមារ ដែលបានស្តែងឱ្យឃើញតាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការពលកម្មអន្តរជាតិលេខ ១៨២ ស្តីពីការហាមប្រាមនិងសកម្មភាពបន្ទាន់សម្រាប់ការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និង អនុសញ្ញាលេខ១៣៨ ស្តីពីអាយុអប្បបរមាសម្រាប់ចូលធ្វើការដោយប្រទេសជាច្រើនលើពិភពលោក សំដៅ ទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ ដូចជា ទាសករកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ និងការប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ និងក្នុងស្ថានភាពងាយរងគ្រោះ។

សូមអានសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print