ខេត្តកំពង់ឆ្នាំង៖ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង បានបន្តចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកទី០១ ខែមិថុនា ឆ្នាំ២០២៣។
ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល បានសហការជាមួយការិយាល័យចរាចរណ៍ និងកងកម្លាំងតាមបណ្ដាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៨ និងក្រុមចម្រុះខេត្ត កាលពីយប់មិញនេះ បានចុះត្រួតពិនិត្យអាវុធគ្រឿងផ្ទុះពេលយប់ តាមគោលដៅសំខាន់ៗក្នុងភូមិសាស្រ្ត ខេត្តកំពង់ឆ្នាំង ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នឹងការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្នអោយបានល្អ ប្រសើរ ។
ជាក់ស្ដែងក្នុងសកម្មភាពបទល្មើសចរាចរណ៍ផ្លូវគោក កម្លាំងជំនាញបានអប់រំមនុស្សធ្វើដំណើរក្នុងស្ថានភាពស្រវឹង (មានជាតិអាកុល) គ្មានពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ គ្មានខ្សែក្រវ៉ាត់ គ្មានស្លាកលេខ កុំឱ្យប្រើប្រាស់ស៊ីម៉ាំងកែឆ្នៃ ផ្ទុកលើសទម្ងន់ ប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេស (តទ្រុង) និងអប់រំក្មេងៗដើរលេងពេលយប់មួយចំនួន៕ដោយ៖សហការី