ភ្នំពេញ : នារសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនីដ៏ឆ្នើមលំដាប់ពិភពលោក របស់កម្ពុជា អ្នកស្រី ស្រួង ភាវី បានគ្រងឈុតមេទ័ពស្រីសម័យអង្គរ អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហេីយអស្ចារ្យខ្លាំងណាស់ ។
ភាវីបានបង្ហោះ លើ facebook ផ្លូវការ ដោយបញ្ចេញនូវ ទស្សនៈ មោទនភាពដែលកេីតមកជាកូនខ្មែរ លេីដែនដីសុវណ្ណភូមិដ៏ផូរផង់ ហេីយសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យជាច្រើនដែលរៀបរាប់គណនាពុំឡេីយ។
ស្រួង ភាវីបាន សរសេរថា : ឈុតមេទ័ពស្រីសម័យអង្គរ🙏🥺
បេីមេីលត្រឹមរូបភាព ពុកម៉ែបងប្អូនប្រកដជាគិតថា ពេលខ្ញុំបានស្លៀកពាក់ឈុតនេះ មានអារម្មណ៍ថាសប្បាយរីករាយណាស់ហើយ។ តែតាមពិតមិនដូច្នេះទេ អារម្មណ៍ខ្ញុំពេលគ្រងឈុតនេះ គឺក្រៀមក្រំបំផុត ព្រោះថា អ្វីៗដែលបុព្វបុរសខ្មែរយើងបង្កើត និងបានបន្សល់ទុក គឺសុទ្ធតែមានតម្លៃមិនអាចកាត់ថ្លៃបាន ហេីយអស្ចារ្យខ្លាំងណាស់។
អ្នកស្រីបានលើកឡើងថា, គិតដល់ចំណុចនេះ ទេីបធ្វើឱ្យអារម្មណ៍ខ្ញុំក្រៀមក្រំ ព្រោះខ្លាចបាត់បង់ទៅវិញ នូវអ្វីៗទាំងអស់ដែលបុព្វបុរសយេីងបង្កើតបាន និងបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយរៀនយកនិងថែរក្សាឱ្យបានរីកចម្រើននិងគង់វង្សផង។
តែគ្រប់យ៉ាងហាក់ពុំដូច្នោះទេ ព្រោះសព្វថ្ងៃអ្វីៗដែលបុព្វបុរសយេីងបន្សល់ទុក គឺតិចតួចណាស់អ្នកដែលខ្វល់ខ្វាយគិតគូរថែរក្សាការពារអ្វីៗដែលជារបស់ខ្លួន បែរខ្វល់ខ្វាយគិតគូរណាស់អ្វីដែលជារបស់គេទៅវិញ។
យេីងទាំងអស់គ្នា គួរតែមោទនភាពដែលកេីតមកជាកូនខ្មែរ លេីដែនដីសុវណ្ណភូមិដ៏ផូរផង់ ហេីយសំបូរទៅដោយសម្បត្តិវប្បធម៌ដ៏អស្ចារ្យជាច្រើនដែលរៀបរាប់គណនាពុំឡេីយ។
សូមកូនខ្មែរគិតឡេីងវិញ កុំឱ្យហួសពេល សូមចូលរួមស្រលាញ់នូវអ្វីៗដែលខ្មែរមាន សូមចូលរួមថែរក្សាការពារឱ្យបានរីកចម្រើន និងគង់វង្សជានិរន្តផងចុះ🙏 ៕
ដោយ : សិលា