ខេត្តបាត់ដំបង៖ មុខសញ្ញាគ្រឿងញៀនចំនួន ៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកបវេល ចុះប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន០២ផ្សេងគ្នា យកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។ នេះបេីយោងតាមប្រភពព័ត៍មានពីមន្រ្តីនគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃសុក្រទី០២ ខែមិថុនា ឆ្នាំ២០២៣។
មន្ត្រីដដែលបន្តថា លោកវរសេនីយ៍ឯក សុខ សារិនអធិការនគរបាលស្រុកបបវេល កាលពីថ្ងៃទី០១ មិថុនាម្សិលមិញនេះបានដឹកនាំកម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន០២ករណី ក្នុងបទល្មេីសជាក់ស្តែង ។
ករណីទី១, បានធ្វេីឡេីងនៅចំណុចក្បាលអាង ភូមិពីងពង់ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ហ៊ី កង ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន០៤ថង់ សង្ស័យមានសារធាតុញៀន និងទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។
ករណីទី២, បានធ្វេីឡេីងនៅចំណុចបួនមុខ ភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មានដូចខាងក្រោម៖
១-ឈ្មោះ ពិ សុជាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
២-ឈ្មោះ រើន រ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
៣-ឈ្មោះ ភ័ណ្ឌ ពុតជី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរស្មីនិមិត្ត ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងប្រតិបត្តិការនោះ ជាលទ្ធផលកម្លាំងជំនាញចាប់យកសម្ភារវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន១៤ថង់ សង្ស័យមានសារធាតុញៀន ,និងទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។
បច្ចុប្បន្នវត្ថុតាងនិងជនសង្ស័យ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធីច្បាប់៕ដោយ៖សហការី