នគរបាលស្រុកបវេល​ បង្រ្កាបករណីគ្រឿង​ញៀន​០២​ករណីផ្សេងគ្នាឃាត់ខ្លួនមុខសញ្ញា ០៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ មុខសញ្ញា​គ្រឿង​ញៀន​ចំនួន​ ៤នាក់​ ត្រូវ​បាន​កម្លាំង​នគរបាលជំនាញស្រុកបវេល​ ចុះប្រតិបត្តិការបង្រ្កាបនិងឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​​០២​ផ្សេងគ្នា​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​មន្រ្តីនគរបាលខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅថ្ងៃសុក្រទី០២​ ខែមិថុនា​ ឆ្នាំ​២០២៣។

មន្ត្រី​ដដែល​បន្តថា​ លោកវរសេនីយ៍ឯក​ សុខ​ សារិន​អធិការនគរបាលស្រុកបបវេល​ កាលពីថ្ងៃទី​០១​ មិថុនា​ម្សិលមិញ​នេះ​បានដឹកនាំកម្លាំងផ្នែកជំនាញ​ប្រឆាំងគ្រឿងញៀនរួមជាមួយកម្លាំងអន្តរាគ​មន៍ នៃអធិការ​ដ្ឋាននគរបាលស្រុកបង្រ្កាប​ករ​ណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានចំនួន​០២​ករណី ក្នុងបទល្មេីសជាក់ស្តែង ។

ករណីទី១,​ បានធ្វេីឡេីង​នៅចំណុចក្បាលអាង ភូមិពីងពង់ ឃុំល្វា ស្រុកបវេ​ល ខេត្តបាត់ដំបង​ ដោយឃាត់ខ្លួនជនសង្ស័យចំនួន​០១​នាក់ ឈ្មោះ ហ៊ី កង ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល ខេត្តបា​ត់ដំបង។

ចំណែក​វត្ថុ​តាង​ចាប់យកពីជនសង្ស័យរួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន​០៤ថង់ សង្ស័យមានសារធាតុញៀន និងទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។

ករណី​ទី២​, បានធ្វេីឡេីង​នៅចំណុចបួនមុខ ភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង​ ដោយឃាត់ខ្លួនជនសង្ស័យចំនួន​០៣នាក់ មានដូចខាងក្រោម​៖
១-ឈ្មោះ ពិ សុជាវ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្វាយព្រៃ ឃុំល្វា ស្រុកបវេល ខេត្តបាត់​ដំបង។
២-ឈ្មោះ រើន រ័ត្ន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្ពានកណ្តោល ឃុំបវេល ស្រុកបវេ​ល ខេត្តបាត់ដំបង។
៣-ឈ្មោះ ភ័ណ្ឌ ពុតជី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិរស្មីនិមិត្ត ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនោះ​ ជាលទ្ធផលកម្លាំងជំនាញ​ចាប់យកសម្ភារវត្ថុតាង រួមមាន៖ ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចចំនួន​១៤ថង់ សង្ស័យមានសារធាតុញៀន ,និងទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។

...

បច្ចុប្បន្ន​វត្ថុតាងនិងជនសង្ស័យ​ នៅរសៀល​ថ្ងៃ​ទី​០២​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ចូនមកការិយាល័យជំនាញអនុវត្តបន្តតាមនិតិវិធីច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print