រដ្ឋ Odisha ប្រកាសកាន់ទុក្ខដល់ ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងបុកគ្នានៅឥណ្ឌា ស្លាប់និងរបួសជាង១២០០នាក់

ចែករំលែក៖

លោក Naveen Patnaik អភិបាលរដ្ឋ អូឌីសា ប្រទេសឥណ្ឌា នៅថ្ងៃទី ៣ខែមិថុនា បានប្រកាសកាន់ទុក្ខដល់ជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបុកគ្នាស្លាប់មនុស្ស ២៣៣នាក់និងជាង ៩០០នាក់រងរបួស។

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា នេះជាគ្រោះថ្នាក់លើផ្លូវរថភ្លើងដ៏អាក្រក់បំផុតក្នុងប្រទេសឥណ្ឌានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
អាជ្ញាធរឥណ្ឌាបានឱ្យដឹងដែរថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ដោយសារនៅក្នុងចំណោមអ្នករងរបួសមានមនុស្សជាច្រើនរងរបួសធ្ងន់។ រថយន្ដពេទ្យច្រើនជាង២០០គ្រឿង និងគ្រូពេទ្យ ១០០នាក់បន្ថែម ត្រូវផបានបញ្ជូនទៅកាន់កន្លែងកើតហេតុ នៅក្នុងស្រុកBalasore នៃរដ្ឋ Odisha ស្ថិតនៅភាគខាងកើតប្រទេសឥណ្ឌា។
គ្រោះថ្នាក់រថភ្លើងបុកគ្នាខាងលើ កើតឡើងនៅម៉ោង ៧យប់ កាលពីថ្ងៃសុក្រ (ម៉ោងក្នុងតំបន់) នៅពេលដែលរថភ្លើងរបស់ក្រុមហ៊ុន Coromandel Express រត់នៅលើផ្លូវពីទីក្រុង Kolkata ទៅកាន់ទីក្រុង Chennai បានបុកគ្នាជាមួយរថភ្លើងមួយគ្រឿងផ្សេងទៀតរបស់ក្រុមហ៊ុន Howrah Superfast Express ដែលរត់នៅលើផ្លូវពីទីក្រុង Bangalore ទៅកាន់ទីក្រុង Howrah។ ភ្លាមៗ មិនទាន់មានការបញ្ជាក់ឱ្យច្បាស់ពី មូលហេតុដែលបណ្ដាលឱ្យរថភ្លើងទាំង២គ្រឿងនេះបុកគ្នានៅឡើយទេ៕

...

រូប​ថត​ : CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print