នាយក CIA បំពេញទស្សនកិច្ចជាសម្ងាត់ទៅកាន់ទីក្រុងប៉េកាំង

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា មន្ត្រីអាមេរិកម្នាក់នៅថ្ងៃ២ខែមិថុនានេះបាននិយាយថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA លោក William Burns បានបំពេញដំណើរទស្សនកិច្ចជាសម្ងាត់មួយទៅកាន់ប្រទេសចិន កាលពីខែឧសភាកន្លងទៅ ដើម្បីសាកល្បងស្ដារបណ្ដាញទំនាក់ទំនងឡើងវិញជាមួយទីក្រុងប៉េកាំងនៅចំពោះមុខភាពតានតឹងនៅក្នុងទំនាក់ទំនងទ្វេភាគីនៃមហាអំណាចទាំង២។

មន្ត្រីខាងលើដដែលក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ដូច្នេះថា «កាលពីខែមុន លោកនាយក Burns បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ជាទីដែលលោកបានជួបពិភាក្សាការងារជាមួយសមភាគីចិន និងបានកត់សម្គាល់ពីសារៈសំខាន់នៃការរក្សាការបើកចំហបណ្ដាញទំនាក់ទំនង»។ ប៉ុន្តែ មន្ត្រីរូបនេះមិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទជាក់លាក់នៃដំណើរទស្សនកិច្ចរបស់លោក Burns នោះទេ ហើយក៏មិនបានបង្ហើបឱ្យដឹងថា តើនាយក CIA រូបនេះបាន ជួបជាមួយមន្ត្រីចិនរូបណានោះដែរ។
ដំណើរទស្សនកិច្ចរបស់លោក William Burns កើតមានឡើងចំពេលទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមស្ដារទំនាក់ទំនងជាមួយប្រទេសចិន ខណៈប្រទេសទាំង២ នៅតែមើលមុខគ្នាមិនចំលើបញ្ហាជាច្រើន ជាពិសេសគឺតៃវ៉ាន់ដែលជាបញ្ហារសើបមួយត្រូវបានក្រុមអ្នកវិភាគជឿថាអាចនឹងបង្ក ហានិភ័យនៃការផ្ទុះជម្លោះរវាងសហរដ្ឋអាមេរិកនឹងចិន៕ ដោយធីរីណា

...

រូប​ថត​ : Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print