Inter Miami បណ្ដេញគ្រូបង្វឹកលោក Phil Neville ចេញពីតំណែងបន្ទាប់ពីដឹកនាំបរាជ័យ១០ប្រកួត

ចែករំលែក៖

ក្លិប Inter Miami នៃក្របខ័ណ្ឌ Major League Soccer នៅលីកកំពូលអាមេរិកបានបណ្តេញគ្រូបង្វឹកលោក Phil Neville ចេញពីក្រុមបាតតារាងនៃ Eastern Conference បន្ទាប់ពីដឹកនាំ១៥ប្រកួត បរាជ័យ១០លើក។

 ការចាញ់ កាលពីថ្ងៃព្រហស្បតិ៍នៅឯទឹកដីក្រុម New York Red Bulls គឺជាការបរាជ័យលើកទី១០ របស់ក្រុមក្នុងការប្រកួតលីកចំនួន១៣ចុងក្រោយរបស់ពួកគេ។

 លោក Neville ដែលមានវ័យ៤៦ឆ្នាំត្រូវបានតែងតាំងនៅក្នុងខែមករា ឆ្នាំ២០២១ និងបានជួយ Inter ឈានដល់វគ្គ Play-off នៃMLS Cup កាលពីឆ្នាំ២០២២។

លោក David Beckham ដែលជាសហម្ចាស់ក្លិបបាននិយាយថាពេលខ្លះនៅក្នុងការប្រកួតនេះ យើងត្រូវធ្វើការសម្រេចចិត្តដ៏លំបាកបំផុត។ គួរឲ្យសោកស្ដាយ យើងមានអារម្មណ៍ថា ពេលវេលាត្រឹមត្រូវក្នុងការផ្លាស់ប្តូរ។ ខ្ញុំចង់ថ្លែងអំណរគុណដោយផ្ទាល់ចំពោះលោក Phil Neville សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ ចំណង់ចំណូលចិត្តរបស់គាត់ចំពោះក្លិបរបស់យើង និងសម្រាប់ភាពស្មោះត្រង់របស់គាត់ក្នុងនាមជាគ្រូបង្វឹក

 អតីតមិត្តរួមក្រុម Manchester United និងអង់គ្លេសរបស់លោក Neville លោក Beckham បានបន្ថែមថាគាត់ និងក្រុមគ្រួសាររបស់គាត់បានសោកស្តាយនៅទីក្រុង Miami ហើយគាត់បានលះបង់ខ្លួនឯងក្នុងការជំរុញដើម្បីនាំមកនូវភាពជោគជ័យដល់ក្រុម និងអ្នកគាំទ្ររបស់យើង។ លោក Phil Neville បានចូលរួមចំណែកយ៉ាងពិតប្រាកដចំពោះវប្បធម៌នៃក្លិបរបស់យើងជាមួយនឹងគុណសម្បត្តិរបស់គាត់ក្នុងនាមជាអ្នកដឹកនាំ និងចំណេះដឹងជាគ្រូបង្វឹក

 លោក Neville បានធ្វើជាគ្រូបង្វឹកក្រុមនារីអង់គ្លេសអស់រយៈពេល៣ឆ្នាំនៅពេលដែលគាត់បានចាកចេញពីតួនាទីដើម្បីទៅធ្វើការនៅក្លិប Inter Miami ជំនួយការគ្រូបង្វឹកលោក Jason Kreis ក៏បានចាកចេញពីក្លិប Inter Miami ផងដែរ ដោយជំនួយការលោក Javier Morales ទទួលតួនាទីជាគ្រូបង្វឹកបណ្ដោះអាសន្ន មុនពេលការប្រកួតនៅថ្ងៃសៅរ៍នេះទល់នឹងក្រុម DC United របស់លោក Wayne Rooney (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print