កសាងសំណុំរឿងបញ្ជូនខ្លួន​ជនសង្ស័យ​ ៥នាក់​ ពាក់ព័ន្ធ​ករណី​លួច​យក​ស្បែកជើង​ចេញពី​រោងចក្រ​ ទៅតុលាការ​

ចែករំលែក៖

​ខេត្តតាកែវ៖ កម្លាំង​​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​ នៅថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានកសាង​សំណុំរឿង បញ្ជូនខ្លួន​ជនសង្ស័យ​ ៥នាក់​ ពាក់ព័ន្ធ​ករណី​លួច​យក​ស្បែកជើង​ចេញពី​រោងចក្រ​ ​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ បន្ទាប់ពី​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់។

លោក​វរសេនីយ៍ឯក​ង៉ែត ចាន់​ធី មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖ ករណី​នេះ​ដែរ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ មិថុនាម្សិលមិញនេះ​ នៅក្នុង​រោងចក្រ​ប៉ុន​តឹ​ស ភូមិ​ខ្លា​ក្រ​ហឹ​ម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ។

ជនសង្ស័យ​ទាំង ០៥ នាក់​មាន ៖ ១.​ឈ្មោះ អង សៅ​លី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​អង្គរ​គគីរ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ២.​ឈ្មោះ ឡី ទី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​បាក់​កូដ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ៣.​ឈ្មោះ គង់ សំរិត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ខា្ល​គ្រហឹម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ៤.​ឈ្មោះ តិ ជ័យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ភូមិ​ម្រុំ ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ៥.​ឈ្មោះ រិ​ន ធឿ​ន ភេទ​ប្រុស អាយុ​២៧ ឆ្នាំ​មុខរបរ​កម្មករ​រោង ចក្រ រស់នៅ​ភូមិ​ពងទឹក ឃុំ​គុ​ស ស្រុក​ត្រាំកក ខេត្តតាកែវ ។

ចំណែក​វត្ថុ​តាង​ចាប់យកពី​ជនសង្ស័យ​​រួមមាន​៖ ១.​ស្បែកជើង​បាត់​តា ចំនួន​០៤​គូ ២.​ទូរស័ព្ទ​ដៃ​ចំនួន​០៥ គ្រឿង ។ នៅ​ចំពោះ​មុខ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ក្រុម​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​សហ​ការណ៍​ធ្វើ​សកម្មភាព​លួច​យក​ស្បែកជើង​ក្នុង​រោងចក្រ​ខាងលើ​ពិតប្រាកដ​មែន​នឹង​ជា​ច្រើន​លើក​មក​ហើយ​ដែរ​។

...

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ហើយនៅព្រឹមមិញនេះ​ ​ដើម្បី​ចាត់ការ​តាម​ច្បាប់៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print