ខេត្តប៉ៃលិន÷បើតាមប្រភពព័ត៍មានពីមន្ត្រីនគរបាលជំនាញនៃក្រុងប៉ៃលិនបាឲ្យដឹងថានៅវេលាម៉ោង១៦និង២០នាទីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០២៣ មានករណីគ្រោះ
ថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរុឺម៉ក និងរថយន្ដ០១ករណី នៅលេីផ្លូវជាតិលេខ៥៧ ចំណុចផ្លូវឡេីងចំណោតជិតចំណតភាសុី ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សប្រុស២នាក់បានរងរបួសធ្ងន់ម្នាក់
ជាឪពុក ក្មួយប្រុសម្នាក់ដែលរួមដំណើរ ត្រូវជាកូនប្រុសរបស់សពខាងលើ,ខូចខាតម៉ូតូកម្រិតមធ្យម០១គ្រឿង,ខូចខាតរថយន្តកម្រិតមធ្យម០១គ្រឿង ដូចខាងក្រោម៖
I-ភាគីរងគ្រោះ ឈ្មោះ មឿន សាម៉េត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបររត់រម៉ក រស់នៅភូមិអូរច្រាលេី សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន(របួសធ្ងន់)បេីកបរម៉ូតូម៉ាកសាន់យ៉ាន់សេរីចាស់ គ្មានផ្លាកលេខ សណ្ដោងរម៉កពណ៌ស ទិសដៅពីកេីតទៅលិច។
១-អ្នករួមដំណេីរ ឈ្មោះ ម៉េត សាមុត ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស(របួសស្រាល)ត្រូវជាកូនភាគីរងគ្រោះ។
II-ភាគីបង្កមិនស្គាល់សាវតាជាតិ បេីកបររថយន្ដម៉ាកព្រួស ពណ៌ខ្មៅ ពាក់ផ្លាកលេខប៉ៃលិន2B-9995(រថយន្តខូចខាតមធ្យមផ្នែកខាងមុខ)បើកបររថយន្តគេចចេញពីកន្លែងកេីតហេតុ។
-ក្រោយពេលកើតហេតុ៖ជនបង្កបានបើកបររថយន្តគេចពីកន្លែងកើតហេតុ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ពង្រាយកម្លាំងតាមដងផ្លូវនិងដេញតាមរហូតដល់ចំណុចអង្គតែន០១៦ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ម្ចាស់រថយន្តបានឈប់រថយន្តផ្លុងចោលនិងរត់ចេញពីរថយន្តបាត់។
-មូលហេតុ៖បណ្តាលមកពីកត្តាមនុស្សបេីកបររថយន្ដម៉ាកព្រួស ពណ៌ខ្មៅ បើកបរក្នុងល្បឿនលឿន វ៉ាជែងមិនគោរពផ្លូវអទិភាព ក៏បុកភាគីរងគ្រោះពីក្រោយ ដែលធ្វេីដំណេីរស្របទិសគ្នា ពីកេីតទៅលិច។
-បច្ចុប្បន្ន ភាគីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង,ពេលបញ្ជូនជនរងគ្រោះមិនទាន់ដល់ពេទ្យខេត្តបាត់ដំបងផង ដល់ពាក់កណ្ដាលផ្លូវជនរងគ្រោះបានបាត់បង់ជីវិត ករណីនេះដោយជនរងគ្រោះធ្ងន់ធ្ងរខ្លាំង, ។
រួចរថយន្តសង្គ្រោះក៏បានដឹកសពវិលត្រឡប់ទៅលំនៅដ្ឋានសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សមត្តកិច្ចជំនាញបានបន្តថា÷ចំណែកវត្តុតាងត្រូវបាន កម្លាំងជំនាញផែនសណ្ដាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាកមននគរបាលក្រុងប៉ៃលិន បានយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីបន្តការស្រាវជ្រាវរកម្ចាស់រថយន្ត និងអនុវត្តតាមនីតិវិធី។ដោយ,ស សារ៉េត