ព្យុះមីស៊ីលរុស្ស៊ីវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសអ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា រុស្ស៉ីបានអះអាងថាកងកម្លាំងរបស់ខ្លួនបានបង្រ្កាបការវាយលុកទ្រង់ទ្រាយធំមួយរបស់អ៊ុយក្រែននៅក្នុងតំបន់ដូណេត ដោយសម្លាប់កងទាហានអ៊ុយក្រែន ២៥០នាក់ និងកម្ទេចរថក្រោះរួមទាំងរថពាសដែកជាច្រើនគ្រឿង។

នៅក្នុងសារមួយបង្ហោះលើឆាណែលតេឡេក្រាម នៅថ្ងៃចន្ទនេះ ក្រសួងការពារជាតិរុស្ស៉ីបានគូសបញ្ជាក់ដូច្នេះថា «កាលពីព្រឹកថ្ងៃទី៤ ខែមិថុនា សត្រូវបានបើកការវាយលុកទ្រង់ទ្រាយធំមួយលើទីតាំងចំនួន៥នៃសមរភូមិមុខក្នុងទិសដៅទៅភាគខាងត្បូងនៃតំបន់ដូណេត»។ ក្រសួងដដែលបន្ថែមទៀតថា គោលដៅរបស់អ៊ុយក្រែន គឺវាយទម្លុះខ្សែការពាររបស់រុស្ស៉ី តែការវាយប្រហារនេះមិនបានទទួលជោគជ័យឡើយ ហើយកងកម្លាំងរុស្ស៉ីបានសម្លាប់ទាហានអ៊ុយក្រែន ២៥០នាក់ ព្រមទាំងកម្ទេចរថក្រោះ១៦គ្រឿង និងរថពាសដែកជាច្រើនគ្រឿងទៀត។
ខាងភាគីអ៊ុយក្រែនមិនបានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ឆ្លើយតបទៅនឹងការអះអាងរបស់
រុស្ស៉ី ដែលកើតឡើងចំពេលទីក្រុងកៀវបញ្ជាក់ថា បានត្រៀមខ្លួនជាស្រេចដើម្បីបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដីរបស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់មកវិញ៕ ដោយធីរីណា

...

រូប​ថត​ : CNN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print