ប្រទេសឥណ្ឌា៖ បាក់ស្ពាន ដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ Ganges

ចែករំលែក៖

អាជ្ញាធរឥណ្ឌាបាននិយាយថា រូបភាពដែលបានថតដោយកាមេរ៉ាបង្ហាញថា ផ្នែកពីរនៃស្ពាន Aguwani-Sultanganj បានដួលរលំចូលទៅក្នុងទន្លេ Ganges ។

នៅល្ងាចថ្ងៃទី 4 ខែមិថុនា (ម៉ោងក្នុងតំបន់) ស្ពាន Aguwani-Sultanganj ដែលកំពុងសាងសង់ឆ្លងកាត់ទន្លេ Ganges ក្នុងទីក្រុង Bhagalpur រដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌាបានបាក់ស្រុត បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។
វីដេអូដែលថតបានដោយកាមេរ៉ាបង្ហាញពីផ្នែកពីរនៃស្ពានដែលបាក់ចូលទៅក្នុងទន្លេគង្គា។ រហូតមកដល់ពេលនេះ អាជ្ញាធរឥណ្ឌាមិនទាន់មានការកត់សម្គាល់ពីអ្នកស្លាប់និងរបួសណាមួយឡើយ។
អភិបាលរដ្ឋ Bihar លោក Nitish Kumar បានបញ្ជាឱ្យមានការស៊ើបអង្កេត និងបានស្នើឱ្យកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ។
ការសាងសង់ស្ពានខ្សែកាប៤គន្លងផ្លូវរថយន្តដែលមានប្រវែង ៣.១៦០ម៉ែត្រ និងផ្លូវទៅកាន់ស្ពានដែលចំណាយថវិកាប្រមាណ ២១០លានដុល្លារ ត្រូវបានលោក Kumar ចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៤។
ផ្នែកខ្លះនៃស្ពានក៏បានបាក់កាលពីពីរឆ្នាំមុនផងដែរ។ ក្រៅពីនេះ ស្ពានក៏បានរងការខូចខាតខ្លះដែរក្នុងខែមេសា ឆ្នាំ២០២២ ដោយសារខ្យល់ព្យុះ៕ ដោយធីរីណា

...

រូប​ថត​ : India today

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print