ឃោរឃៅណាស់! កូនទើបកើតមកភ្លាមច្របាច់កសម្លាប់ទាំងគ្មានអាសូរ រួចបោះចូលទឹកប្រឡាយ

ចែករំលែក៖

ខេត្តកណ្ដាល: ឃោរឃៅជាងសត្វទៅទៀត ស្ត្រីជាម្ដាយច្របាច់កសម្លាប់កូនខ្លួនឯងក្នុងបន្ទប់ទឹក រួចច្រកក្នុងថង់ប្លាស្ទិកយកទៅបោះចោលក្នុងប្រឡាយទឹកទាំងគ្មានអាសូរ ៨ថ្ងៃក្រោយទើបគេប្រទះឃើញសពទារកអណ្ដែតយ៉ាងអាណោចអាធ័ម ហើយនៅទីបំផុតស្ត្រីសង្ស័យជាម្ដាយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ។ ករណីឃាតកម្មនេះកើតឡើងកាលពីថ្ងៃទី២៩​ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង១៦និង១០នាទី​ នៅចំណុចភូមិប្រឡាយ​ ឃុំ​បឹងខ្យាង​ ស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ ដែលការចាប់ឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា ជនរងគ្រោះ​០១នាក់​(ទារក)។ ជនសង្ស័យ​ឈ្មោះ ណាវ​ សៅរី ភេទ​ស្រី​ អាយុ៣៩ឆ្នាំ រស់នៅភូមិ​ប្រឡាយ ឃុំបឹងខ្យាង​ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុ​តាង​ចាប់​យក​រួមមាន​ថង់​ប្លាស្ទិក​ ពណ៌​ខ្មៅ​០១។

​    ប្រភពដដែលបន្តថា តាមចម្លេីយសារភាព​របស់​ស្ត្រី​សង្ស័យឈ្មោះ​ ណាវ​ សៅរី​ ដែល​ត្រូវ​ជាម្តាយ​ទារកខាងលេីបានអោយដឹងថា៖ នៅថ្ងៃទី​២៩​ ខែ​ឧសភា​ ឆ្នាំ​ ២០២៣​ វេលា​ម៉ោង០៤ទៀបភ្លឺ ខ្លួនបានឈឺពោះ ពេលនោះខ្លួន​បាន​ទៅបន្ទប់​ទឹក​បត់ជេីងធំ​ ស្រាប់តែ​សម្រាល​កូនធ្លាក់ចូលក្នុង​ចានបង្គន់​ ពេល​នោះ​ខ្លួនបាន​យកដៃស្តាំច្របាច់កទារកលេីកឡេីងលេីប្រហែលជាដប់នាទី​ទេីប​ជនសង្ស័យ​ដាក់ទារកចុះលេី​ឥដ្ឋ​ការ៉ូក្នុង​បន្ទប់ទឹក រួច​ខ្លួន​បានអង្គុយ​មេីលទារក​ប្រហែល​កន្លះ​ម៉ោង​ពុំឃេីញ​ទារកកម្រេីក​ ហេីយពុំដឹងទារកស្លាប់ឬរស់​ ខ្លួន​ក៏សម្រេច​ចិត្ត​យក​ថង់​ប្លាស្ទិក​ពណ៌​ខ្មៅ​មកដាក់ទារក​ចូលក្នុង​ថង់​ប្លាស្ទិក​នោះហេីយមូរមាត់ថង់ជិត​ រួច​លេី​កថង់​ប្លាស្ទិក​នោះ​ដាក់​ក្នុង​សំពត់​ដេីរយកទៅបោះចោលក្នុងទឹក​ប្រឡាយ​ ពេល​ទៅដល់​មាត់​ប្រឡាយខ្លួនបាន​ឈរខាង​កេីត​គុម្ព​ឬស្សី​រួច​បោះទារកដែលច្រកក្នុងថង់ចូលទៅក្នុង​ប្រឡាយ​ ទើបខ្លួន​បាន​ដេីរ​ត្រឡប់​មកផ្ទះ​វិញ​ ពេល​មកដល់​ផ្ទះ​បាន​ប្រហែល​ ០៥​នាទី​ខ្លួនបាន​ដេីរ​ត្រឡប់​ទៅ​មាត់​ប្រឡាយ​វិញ​ឃើញ​ថង់​ប្លាស្ទិក​ដាក់​ទារក​នោះមិនទាន់លិចចូលទៅក្នុងទឹកប្រឡាយខ្លួនក៏បានទៅទាញថង់នោះបេីកមាត់ថង់​ចាក់​ទារក​ចូលក្នុង​ទឹក​ប្រឡាយ​រួច​ខ្លួន​ប្រញាប់​មកផ្ទះ​វិញ​ព្រោះ​ខ្លាច​គេឃេីញ​ដោយពុំបានមេីលថាទារកនោះលិចឬអណ្តែតទេ​ ពេល​មកដល់​ផ្ទះ​ខ្លួនបាន​ងូតទឹក​សម្អាត​ខ្លួន​ហេីយ​ទៅធ្វើ​ការងារ​រោងចក្រ​ម្តុំ​ផ្សារ​សៀមរាប​ដូច​សព្វ​ដង។ 

​   មូលហេតុ​ដែល​ជនសង្ស័យ​សម្រេចចិត្ត​សម្លាប់​ទារក​នោះចោលព្រោះ​ខឹង​ប្តី​របស់​ខ្លូន​មិនទទួល​ស្គាល់​ថា​ជាកូន​របស់ខ្លូន​ទាំងពីរនាក់​ ខ្លាច​ក្រុម​គ្រួសារ​បងប្អូន​ដឹង​ព្រោះ​ខ្លួន​មាន​ផ្ទៃពោះ​ជាមួយ​ប្តី​របស់​ខ្លូន​គឺលាក់ពុំអោយក្រុមសារបងប្អូនដឹងទេ​ ។ 

​    បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លេី​កំពុង​ឃាត់​ខ្លួន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដេីម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​៕ ដោយស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print