នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចកម្ពុជា បន្តទទួលបានបណ្តឹង ៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ៥នាក់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងថា​ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៤ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ០៥នាក់​ ;នេះបើគិតចាប់ពីម៉ោង ៣៖០០ នាថ្ងៃទី០៣ ដល់វេលាម៉ោង ៣៖០០ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ​។ 

លោក​នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ បានបញ្ជាក់បន្ថែមថា​៖បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ រួមមានដូចខាងក្រោម៖

*១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៩២១ករណី មានមនុស្ស ២,៣២២នាក់។ 

*២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៨៧១សំណើ និងបិទសំណុំរឿង ២៩៤សំណើ (រកឃើញមនុស្ស ១,៣៤១នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៥នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។ 

*៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៥០ករណី៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print