ខេត្តស្វាយរៀង:សមត្ថកិច្ចបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអោយដឹងដាជនសង្ស័យជនជាតិវៀតណាមទាំងនោះមានទី១ឈ្មោះ វិន វ៉ាងញី ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិបាវិតណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះ ហ៊្វាក ហាយ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់នៅកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ ហូ ជីហ្វា ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅបច្ចុប្បន្នស្នាក់នៅកាស៊ីណូវីននឺស ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្យថា នៅវេលាម៉ោង ១០នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ដោយមានការចង្អុលបង្ហាញពីលោក មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកាស៊ីណូវីននឺស ស្ថិតនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ប្រភពបន្តថាដោយសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ (ជនជាតិវៀតណាម ០៣ នាក់)និង
វត្ថុតាងដកហូតរួមមាន៖
.ក្រាមពណ៌សថ្លា ចំនួន ១១ កញ្ចប់ មានទម្ងន់( ១០,៨៦)គិតទាំងសំបកវេចខ្ចប់
២.ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ០១ កញ្ចប់ មានទម្ងន់( ១,៩០)គិតទាំងសំបកវេចខ្ចប់
ម៉ូតូចំនួន ០១ គ្រឿង
ទូរស័ព្ទដៃចំនួន ០៣ គ្រឿង
លិខិតឆ្លងដែនចំនួន ០១
អត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក
សម្ភារវេចខ្ចប់ និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។