ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ១០គោលដៅ មានយានយន្តចូលគោលដៅចំនួន ២៤គ្រឿង ម៉ូតូ ១៥គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៤គ្រឿង មានម៉ូតូចំនួន ១៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។
គួរជម្រាបដែរថា កាលពីថ្ងៃទី០៤ ខែមិថុនាម្សិលមិញនេះ កម្លាំងនគរបាលជំនាញ បានគោលដៅសរុបចំនួន ០២គោលដៅ ដោយមានយានយន្តចូលគោលដៅចំនួន ០៥គ្រឿង ម៉ូតូ ០២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ០៥គ្រឿង មានម៉ូតូចំនួន ០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេសផងដែរ៕អរុណរះ