សង់របងថ្មរឹងមាំ លើដីចំណីប្រឡាយខាងកើតស្ពានចុងថ្នល់ នៅសង្កាត់បារាយណ៍ ខណៈអាជ្ញាធរថាបានហាមច្រើនដងហើយ

ចែករំលែក៖

ខេត្តតាកែវ ៖ ដីចំណីប្រឡាយនៅប៉ែកខាងកើតស្ពានចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ត្រូវបានចាក់របងថ្មរឹងមាំ រួចរាល់ ទោះបីកន្លងមកឮថា មានអាជ្ញាធរចុះហាមឃាត់យ៉ាងណាក៏ដោយ។

ប្រជាពលរដ្ឋនៅតំបន់ក្បែរខាងនោះលើកឡើងថា តើមេភូមិចុងថ្នល់នឹងចៅសង្កាត់បារាយណ៍ ដែលនៅជាប់ផ្ទាល់និងប្រជាពលរដ្ឋ ងងឹតភ្នែក ឬធ្វើមើលមិនឃើញរឿងបុគ្គលមានលុយថែមជាមន្ត្រីអាវុធហត្ថខេត្តតាកែវម្នាក់បានសង់របងថ្មរំលោភយកដីមាត់ប្រឡាយយុទ្ធសាស្រ្តនៅខាងកើតស្ពានចុងថ្នល់បានយ៉ាងរលូនបែបនេះ។ 

ដោយឡែកកន្លងមក លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានប្រាប់ថាលោកបានចាត់ឲ្យមន្រ្តី សាលាក្រុងហាមឃាត់ម្តងហើយ តែគេមិនស្តាប់ហើយនៅតែធ្វើរហូតទាល់តែហើយ។ លោកអភិបាលក្រុងបញ្ជាក់ថា មិនអីទេលោកនឹងចុះទៅដើម្បីឲ្យគេវាយរបងនឹងចេញ។ 

ទោះបីជាមានការបញ្ជាក់ពីលោកអភិបាល ក្រុងបែបនេះក្តី មកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣នេះ របងថ្មដ៏រឹងមាំនេះ នៅតែលេចវត្តមានលើដីចំណីប្រឡាយខាងកើតស្ពានចុងថ្នល់នេះដដែល។

ប្រជាពលរដ្ឋជាច្រើនលើកឡើងថា ប្រឡាយស្ពានចុងថ្នល់នេះ ជាប្រឡាយយុទ្ធសាស្ត្រ ដែលប្រជាពលរដ្ឋជាច្រើនទូទាំងសង្កាត់បារាយណ៍អាចយកទឹកពីប្រឡាយនេះ ស្រោចស្រពផលដំណាំ ពិសេសដំណាំស្រូវ។ ជាងនេះពួកគាត់បន្ថែមថា មួយរយៈចុងក្រោយនេះ ឃើញកើតមានសំណង់អណាធិបតេយ្យជាច្រើនលើខ្នងប្រឡាយ ហើយបើអាជ្ញាធរមិនមានវិធានការណ៍ទេ ច្បាស់ណាស់ប្រឡាយនិងរួមតូច រាក់មិនអាចមានទឹកប្រើប្រាស់បានទៀតនោះទេ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print