ខុទ្ទកាល័យ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ ចេញ​ សេចក្តី​ថ្លែង​ការណ៍​ ថ្កោលទោស​ឈ្មោះ​ មុំ​ អស្សនី​ និង​ សារព័ត៌មាន​ The Cambodia Daily Khmer ដែល​និយាយ​គ្មាន​ការពិត

ចែករំលែក៖

ភ្នំពេញ : ខុទ្ទកាល័យ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ ចេញ​ សេចក្តី​ថ្លែង​ការណ៍​ ថ្កោលទោស​ឈ្មោះ​ មុំ​ អស្សនី​ និង​ សារព័ត៌មាន​ The Cambodia Daily Khmer ដែល​និយាយ​គ្មាន​ការពិត​ និង​ អំពាវនាវ​អោយ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​បំពុល​សង្គម​ មុំ​ អស្សនី​ តាមច្បាប់​អោយបានធ្ងន់ធ្ងរ​ ។

នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ ខុទ្ទកាល័យ  ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមបដិសេធ និងថ្កោលទោសយ៉ាងដាច់ អហង្ការចំពោះខ្លឹមសារនៃបទសម្ភាសន៍រវាង ជនអគតិ មុំ អស្សនី និង តាំង សារ៉ាដា បុគ្គលិក The Cambodia Daily Khmer កាលពីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០យប់ ក្រោមប្រធានបទ សមុទ្រខ្មែរកំពុងរងនូវការបំពាន និងការប្រព្រឹត្តបទឧក្រិដ្ឋអ្វីខ្លះ? ដែលរាល់ខ្លឹមសារការបកស្រាយរបស់ ជនអគតិនេះតែងតែផ្សារភ្ជាប់លើកឡើងអំពីឈ្មោះរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្ស ប្រជាជនកម្ពុជា ដែលជាគំនិតខ្មៅកខ្វក់ ភូតកុហក ញុះញង់ បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺចេតនាទុច្ចរិតប៉ុនប៉ងបំផ្លាញសុខសន្តិភាព របស់ប្រទេសជាតិ។ ជនអគតិ មុំ អស្សនី គ្រាន់តែធ្លាប់បានបម្រើការងាររយៈពេលខ្លីជាង០២ខែ ក្នុងឆ្នាំ ២០០៩ នៅក្នុងខុទ្ទកាល័យ លោក ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន ហើយត្រូវបានបណ្ដេញចេញពី ការងារដោយមូលហេតុជននេះគ្មានវិន័យ គ្មានសីលធម៌ ដើរនិយាយកុហកភូតភរ និងបោកប្រាស់ សាធារណជន ព្រមទាំងបានប្រព្រឹត្តអំពើល្មើសច្បាប់ជាច្រើន។

ការលើកឡើងរបស់ជនអគតិ មុំ អស្សនី ដោយធ្វើការប្រៀបធៀបអំពីឋានន្តរសក្តិ និងចំនួនមេបញ្ជាការរង តាមអង្គភាពទ័ពពីពេលមុនប្រៀបធៀបនឹងបច្ចុប្បន្ន គឺជារឿងដែលមិនត្រឹមត្រូវ ព្រោះការរៀបចំកងទ័ពត្រូវដើរ ស្របតាមសភាពការណ៍វិវត្តន៍នៃប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រនិងសៀភៅសការពារជាតិ ហើយក៏ មិនអាចយកបញ្ហាសក្តិធំនិងចំនួនមេបញ្ជាការរងច្រើន មកវាយតម្លៃអវិជ្ជមានលើសមត្ថភាពដឹកនាំរបស់  នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបាននឹងកំពុងដឹកនាំការកែទម្រង់និងទំនើបកម្មវិស័យ កងទ័ពឲ្យស្របតាមសភាពការណ៍តំបន់និងសកលលោកនាពេលបច្ចុប្បន្ន។

លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានប្រកាន់ជំហរឥតងាករេតាមមាគ៌ានយោបាយរបស់ គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្តី និងជាប្រធានគណបក្ស និងគាំទ្រជានិច្ច លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី បន្តវេននៅ ពេលអនាគត។

ខុទ្ទកាល័យ លោក ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការណ៍ផ្លូវច្បាប់ឲ្យបានតឹងរឹងបំផុតចំពោះជនអគតិរូបនេះនិងស្នើសុំសាធារណៈជនទាំងអស់កុំជឿ នូវពាក្យសំដីរបស់ជនអគតិវង្វេងជាតិ មុំ អស្សនី និងក្រុមក្បត់ជាតិទាំងនេះ ដែលតែងតែនិយាយបង្កាច់ បង្អួចឥទ្ធិពលរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងគោលបំណងទុច្ចរិត ធ្វើប្រជាភិថុតនយោបាយ ញុះញង់ បំបែកបំបាក់ការឯកភាពជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនដែលឧបាយកលទាំងអស់នេះ តែងតែត្រូវបានលាតត្រដាង និងទទួលបរាជ័យតាំងពីដើមរហូតមក ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print