ការផ្ទេរខ្សែបម្រើ Kante ទៅអារ៉ាប៊ីសាអ៊ូឌីតកំពុងមានភាពជាប់គាំងផ្នែកពិនិត្យសុខភាព

ចែករំលែក៖

ប្រភពក្លិបបានប្រាប់ AFP កាលពីថ្ងៃព្រហស្បតិ៍ ទី៨ មិថុនាថា ខ្សែបម្រើជម្រើសជាតិបារាំងដែលឈ្នះពានរង្វាន់ World Cup កីឡាករ N’Golo Kante ទៅកាន់ក្លិបក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Ittihad កំពុងជាប់គាំងដោយសារបញ្ហាសុខភាព។ Kante វ័យ៣២ឆ្នាំមានប្រវត្តិរបួស ហើយបានអវត្តមាន៦ខែនៃរដូវកាលនៅ Premier League របស់ Chelsea ជាមួយនឹងបញ្ហាសរសៃពួរ។

 ប្រភពរបស់ក្លិប Al-Ittihad បានប្រកាសថា Kante បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចង ប៉ុន្តែក្លិបកំពុងពិនិត្យមើលលទ្ធផលនៃការធ្វើតេស្តសុខភាព មុនពេលយល់ព្រមលើកិច្ចព្រមព្រៀងចុងក្រោយ។ កាលពីថ្ងៃអង្គារ ក្លិបដែលមានមូលដ្ឋាននៅទីក្រុងJeddah បានបង្ហាញជាផ្លូវការនូវកីឡាករ Karim Benzema ដែលជាម្ចាស់ពានរង្វាន់ Ballon d’Or សញ្ជាតិបារាំងអាយុ៣៥ឆ្នាំថា ជាអ្នកចុះហត្ថលេខាដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

 ប្រភពបានឲ្យដឹងថា “Kante បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចង មិនមែនជាកិច្ចសន្យាចុងក្រោយទេ។ យើងនៅតែពិនិត្យមើលលទ្ធផលពិនិត្យសុខភាព។ គាត់មានប្រវត្តិរបួសយូរ ហើយយើងចង់ប្រុងប្រយ័ត្នមុនពេលចុះហត្ថលេខាលើកិច្ចសន្យាដ៏ធំមួយ

 ការចុះហត្ថលេខារបស់ Benzema បានកើតឡើងបន្ទាប់ពីតារាឆ្នើមព័រទុយហ្គាល់ Cristiano Ronaldo បានចូលរួមជាមួយក្រុមAl-Nassr របស់អារ៉ាប៊ីសាអ៊ូឌីតក្នុងខែមករាក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានគេនិយាយថា មានតម្លៃជាង៤០០លានអឺរ៉ូ(៤៣១លានដុល្លារអាមេរិក)

 ជាមួយគ្នានោះកីឡាករ Lionel Messi របស់អាហ្សង់ទីនបានប្រកាសកាលពីថ្ងៃពុធថា គាត់បានបដិសេធកិច្ចព្រមព្រៀងមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងការពេញចិត្តក្នុងការចូលរួមជាមួយក្លិប Inter Miami របស់ MLS នៃលីកកំពូលអាមេរិក (រូបភាព AFP/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print