អតិថិជនចោទថា បុគ្គលិកក្រុមហ៊ុនកាល់តិច ចាក់សំាងមិនគ្រប់ចំណុះ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោងជាង៧ យប់ថ្ងៃទី២៣​​ ខែមិថុនា ឆ្នាំ២០១៦ មាន ការភ្ញាក់ផ្អើលមួយដោយអតិថិជនរបស់

...
ក្រុម​ហ៊ុនសំាងកាល់តិចបានប្រតិកម្មនឹង​បុគ្គលិកក្រុមហ៊ុនសំាងអាមេរិកនេះថា ចាក់សំាងមិនគ្រប់ចំណុះឲ្យពួកគាត់។

ហេតុការណ៍នេះបានកើតឡើងនៅ ចំណុច​ស្ថានីយប្រេងឥន្ធនៈកាល់តិចតាមបណ្តោយផ្លូវព្រះមុនីរ៉េតសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ​អតិថិជនត្រូវបានគេស្គាល់ថាមានគ្នាពីរ​នាក់ប្តីប្រពន្ធបានឲ្យដឹងថាគាត់បានចាក់សំាងចំនួន២លីត្រកន្លះប៉ុន្តែដោយពិនិត្យឃើញថា មិនគ្រប់លីត្រក៏សួរទៅបុគ្គលិកចាក់សំាងនោះហេតុអ្វីចាក់សាំងឲ្យខ្ញុំមិនគ្រប់។ ដោយនិយាយមិនត្រូវរ៉ូវគ្នាបុគ្គលិក ដែលជាអ្នកចាក់សំាងរូបនោះបានបូម​សំាងចេញពីម៉ូតូនោះវិញ។

ពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់ពីសំណាក់ អតិថិជនក្រុមហ៊ុនកាល់តិចនេះដែរកាលពីប៉ុន្មានខែមុនក្រុមហ៊ុនសំាងកាល់តិចដែលស្ថិតនៅចំណុចផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យនេះក៏ធ្លាប់រងការរិះគន់ពីអតិថិជនផងដែរ ដោយកាលនោះ អតិថិជនបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយរៀប រាប់ពីការកេងបន្លំរបស់បុគ្គលិកជាអ្នកចាក់សំាង ។ ដល់ពេលទៅសួរបុគ្គលិករូបនោះ វិញគាត់ឆ្លើយថាស៊ីពិតប្រាកដមែនហើយស៊ីឬហៅសាមញ្ញថាចាក់មិនគ្រប់លីត្រនោះច្រើនលីត្រថែមទៀតផង។

បញ្ហានេះត្រូវបានប្រជាពលរដ្ឋទូទៅ ទំាងអតិថិជនកាល់តិចនិងមិនមែនជាអតិថិ ជនបានសំណូមពរឲ្យក្រុមហ៊ុនឬបុគ្គលិក កុំមានចេតនាកេងប្រវ័ញ្ចអតិថិជនពាក់ព័ន្ធបញ្ហាចាក់សំាងនេះ៕

images-1

ដោយ៖ ហេង សូរិយា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print