ភ្នំពេញ៖ កាលពីវេលាម៉ោងជាង៧ យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ មាន ការភ្ញាក់ផ្អើលមួយដោយអតិថិជនរបស់
...
ក្រុមហ៊ុនសំាងកាល់តិចបានប្រតិកម្មនឹងបុគ្គលិកក្រុមហ៊ុនសំាងអាមេរិកនេះថា ចាក់សំាងមិនគ្រប់ចំណុះឲ្យពួកគាត់។
ហេតុការណ៍នេះបានកើតឡើងនៅ ចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិចតាមបណ្តោយផ្លូវព្រះមុនីរ៉េតសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយអតិថិជនត្រូវបានគេស្គាល់ថាមានគ្នាពីរនាក់ប្តីប្រពន្ធបានឲ្យដឹងថាគាត់បានចាក់សំាងចំនួន២លីត្រកន្លះប៉ុន្តែដោយពិនិត្យឃើញថា មិនគ្រប់លីត្រក៏សួរទៅបុគ្គលិកចាក់សំាងនោះហេតុអ្វីចាក់សាំងឲ្យខ្ញុំមិនគ្រប់។ ដោយនិយាយមិនត្រូវរ៉ូវគ្នាបុគ្គលិក ដែលជាអ្នកចាក់សំាងរូបនោះបានបូមសំាងចេញពីម៉ូតូនោះវិញ។
ពាក់ព័ន្ធនឹងបញ្ហាចោទប្រកាន់ពីសំណាក់ អតិថិជនក្រុមហ៊ុនកាល់តិចនេះដែរកាលពីប៉ុន្មានខែមុនក្រុមហ៊ុនសំាងកាល់តិចដែលស្ថិតនៅចំណុចផ្លូវព្រះមុនីរ៉េត សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យនេះក៏ធ្លាប់រងការរិះគន់ពីអតិថិជនផងដែរ ដោយកាលនោះ អតិថិជនបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដោយរៀប រាប់ពីការកេងបន្លំរបស់បុគ្គលិកជាអ្នកចាក់សំាង ។ ដល់ពេលទៅសួរបុគ្គលិករូបនោះ វិញគាត់ឆ្លើយថាស៊ីពិតប្រាកដមែនហើយស៊ីឬហៅសាមញ្ញថាចាក់មិនគ្រប់លីត្រនោះច្រើនលីត្រថែមទៀតផង។
បញ្ហានេះត្រូវបានប្រជាពលរដ្ឋទូទៅ ទំាងអតិថិជនកាល់តិចនិងមិនមែនជាអតិថិ ជនបានសំណូមពរឲ្យក្រុមហ៊ុនឬបុគ្គលិក កុំមានចេតនាកេងប្រវ័ញ្ចអតិថិជនពាក់ព័ន្ធបញ្ហាចាក់សំាងនេះ៕
ដោយ៖ ហេង សូរិយា
...