បែកធ្លាយ​! លោក កែវ សុខឃាង អគ្គនាយករង​ គយ​និងរដ្ឋាករ​កម្ពុជា​ ជេរប្រមាថមន្រ្តីនគរបាលចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ប្រភពព័ត៌មាន​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ កាលពីថ្ងៃទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២៣ម្សិលមិញ​ បានបង្ហោះថា៖លោក កែវ សុខឃាង អគ្គនាយករង​ គយ​និងរដ្ឋាករ​កម្ពុជា​ បានជេរប្រមាថមន្រ្តីនគរបាលចរាចរណ៍​ ដែលកំពុង​អនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ចរាចរ​ណ៍នៅតាមដងផ្លូវ។

ជាក់ស្ដែង​ហ្វេសប៊ុក​របស់​ប្រជាពលរដ្ឋដែលរស់នៅក្បែរស្តុបសាលា​សន្ធរម៉ុក​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី០៩​ មិថុនា​ម្សិលមិញ​នេះ​ មានបុរសម្នាក់​ បានជិះរថយន្តមួយគ្រឿង​ម៉ាក​តូយ៉ូតា​ប្រាដូ ស្លាកលេខរាជការ​ ហេីយបេីកបរបំពានភ្លេីងស្តុបពណ៌ក្រហម នៅស្តុប​សន្ធរម៉ុក​ តាមបណ្ដោយ​ផ្លូវ​លេខ១២៨​ ស្ថិតនៅ​សង្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌទួលគោក​ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ ដែល​កំពុង​អនុវត្ត​វិធានការ​រឹតបន្តឹង​ច្បាប់​ បានចេញមកឃាត់រថយន្តមួយគ្រឿងនេះ​ ក្នុងគោលបំណងអប់រំណែនាំ ស្រាប់តែម្ចាស់រថយន្តបានជេរប្រមាថ និងលេីដៃចង្អុលក្បាលមន្ត្រីចរាចរទាំងនោះ​តែម្តង។

ប្រភពដដែលបន្តថា​ បុរសដែលជាម្ចាស់រថយន្ត​ខាងលេីនេះ​ ក៏ត្រូវ​បានអ្នកស្គាល់គាត់មានឈ្មោះថា​ លោក​ កែវ សុខឃាង ជាអគ្គនាយករងគយ និងរដ្ឋាករកម្ពុជា។

ប្រជាពលរដ្ឋ​បានបន្តថា​ ក្នុងហេតុការណ៍នេះដែរ​ ខណៈ​ដែលកំពុងតែ​តឹង​សសៃ​កដាក់គ្នានោះ​ គេឃេីញមានមន្រ្តីនគរបាលស័ក្តិ៥ម្នាក់​ បានចេញមកអន្តរាគមន៍​ដោយសម្រប​សម្រួល​គ្នាឱ្យលោក​ កែវ សុខឃាង​ បេីរថយន្តចេញបាត់ពីកន្លែងបាត់ទៅ។

...

គួរជម្រាបដែរថា​ ជុំវិញករណីខាងលេីនេះ​ អង្គភាព​កាសែតនគរវត្ត​ និងនគរដ្រេហ្គន​ នៅព្រឹកថ្ងៃទី១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ ព្យាយាម​ទំនាក់ទំនងសុំការបំភ្លឺពីលោក កែវ សុខឃាង​ ដែរប៉ុន្ដែគ្មានលេខទូរស័ព្ទទំនាក់ទំនង។ ប្រសិនបើ​លោក​ កែវ សុខឃាង​ ចង់ឆ្លេីយបំភ្លឺ​អង្គភាពយេីងរងចាំជានិច្ច៕ដោយ៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print