ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនបញ្ជូនឲ្យសមត្ថកិច្ចនគរបាលទាំងយប់ខណៈដែលជនសង្ស័យ
ហេតុការណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលខាត់ខ្លួននោះមានឈ្មោះ ផាន់ សំនៀង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ម៉ូតូដែលជនសង្ស័យយកទៅបញ្ចាំនៅក្នុងកន្លែងជួសជុលម៉ូតូនិងលួចលាក់បញ្ចាំម៉ូតូ រថយន្តយីហោ ឆេង លាភ នោះម៉ាក TODAY ពណ៌ឈាមជ្រូក គ្មានស្លាកលេខ ម្ចាស់ម៉ូតូជាជនរងគ្រោះមានឈ្មោះ សុត គឹមឌឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើស្រែរស់នៅក្នុងភូមិប៉ែលហែល សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ទីតាំងទទួលបញ្ចាំលួចលាក់ខុសច្បាប់ជ្រកក្រោមស្លាកយីហោជួសជុលម៉ូតូ ឆេង លាភ នោះមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលម្ចាស់ទីតាំងនោះត្រូវបានគេស្គាល់ឈ្មោះ សួរ ឆេង ហៅ ឆេង លាភ អាយុជាង៣០ឆ្នាំដែលលួចលាក់ទទួលបញ្ចាំទាំងម៉ូតូនិងរថយន្តគ្មានលិខិតស្នាមអ្វីក៏ទទួលបញ្ចាំដែល។
បើតាមសម្តីរបស់ជនរងគ្រោះម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេនិងមិត្តភ័ក្ត៤នាក់ទៀតរួមនិងជនសង្ស័យផងដែរបាននាំគ្នាអង្គុយផឹកស្រាមួយសន្ទុះក្រោយមកស្រាប់តែឈ្មោះ ផាន់ សំនៀង (ជនសង្ស័យ) បានជិះម៉ូតូរបស់គេចេញទៅបាត់ហើយយកទូរស័ព្ទមួយគ្រឿងថែមទៀតផង ដោយបាត់រហូតមិនឃើញមករូបគេនិងមិត្តភ័ក្តបានជិះម៉ូតូតាមរកតាំងពីកន្លែងផឹកស៊ីរហូតមកដល់ម្តុំវត្តថ្មីក៏ប្រទះឃើញជនសង្ស័យក៏ហៅសួរនាំទើបដឹងថា ជនសង្ស័យបានយកម៉ូតូរបស់គេយកទៅបញ្ចាំនៅផ្ទះរបស់ឈ្មោះ សួរ ឆេង ដែលជាកន្លែងលួចលាក់បញ្ចាំម៉ូតូរថយន្តជ្រកក្រោមស្លាកយីហោជួសជុលម៉ូតូ យីហោ ឆេង លាភ តម្លៃ៣០ម៉ឺនរៀល ដោយការទទួលបញ្ចាំនោះមានតែក្រដាស់មួយសន្លឹកមិនមានស្លាកយីហោអ្វីទាំងអស់ ហើយម៉ូតូមិនមានលិខិតស្នាមក៏ទទួលបញ្ចាំដែរ ។
ក្រោយពីឃាត់ខ្លួនបានជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកម៉ូតូទៅបញ្ចាំនៅក្នុងកន្លែងជួសជុលម៉ូតូលួចលាក់បញ្ចាំម៉ូតូរថយន្តយីហោ ឆេង លាភ ពិតមែនក្នុងតំលៃ៣០ម៉ឺនរៀល ដោយរូបគេធ្លាប់ធ្វើជាជាងផ្ទះរបស់ម្ចាស់ហាង ហើយធ្លាប់យកម៉ូតូយកមកបញ្ចាំកន្លែងនេះ៣ ទៅ៤ដងហើយ ទើបយកម៉ូតូចុងក្រោយនេះម្ចាស់ហាងមិនសួរនាំពីលិខិតស្នាមអ្វីនោះ។
បើតាមប្រភពពីសមត្ថកិច្ចម្នាក់និយាយបង្ហើបឲ្យដឹងថា ទីតាំងកន្លែងជួសជុលម៉ូតូលួចលាក់បញ្ជាំម៉ូតូនិងរថយន្តគ្មានលិខិស្នាមនេះកើតឡើងជាយូរឆ្នាំណាស់មកហើយគ្មានស្ថាបណ្ឌណាហ៊ានបង្ក្រាបទីតាំងមួយនេះឡើយមិនដឹងថា ម្ចាស់ទីតាំងមានខ្នងបង្អែកក្រាស់ប៉ុណ្ណានោះទេ។
ប្រជាពលរដ្ឋដែលដឹងរឿងរងចាំមើលថា តើបន្ទាប់ពីម្ចាស់ម៉ូតូបានឃាត់ជនសង្ស័យបានប្រគល់ឲ្យនគរបាលហើយព្រមទាំងដឹងកន្លែងបញ្ចាំម៉ូតូទៀត តើសមត្ថកិច្ចឃាត់អ្នកទទួលបញ្ចាំនោះយកមកផ្តន្ទាទោសតាមច្បាប់ដែលឬយ៉ាងណា? ដោយសារតែជនសង្ស័យលួចយកម៉ូតូមិនមានលិខិតស្នាមហើយអ្នកបញ្ចាំហ៊ានទទួលគឺមានន័យថាផ្សំគំនិតជាមួយជនសង្ស័យដែលហើយ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាមកឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តរងចាំបញ្ជូនបន្តដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សេនា សក្តិ