ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាស្មៀនសង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលព្រឹក
ប្រភពព័ត៌មានឲ្យដឹងទៀតថា ដីការបង្គាប់ឲ្យចូលខ្លួននោះយោងទៅលើពាក្យ បណ្តឹងរបស់មេធាវីម្នាក់ បានប្តឹងចោទប្រកាន់ស្មៀនសង្កាត់ច្រាំងចំរេះពីបទ.រំលោទលើទំនុក ចិត្ត.លើទឹកប្រាក់ចំនួន៤.៥០០ដុល្លារអាមេរិក ។ ពាក្យបណ្តឹងរបស់មេធាវីបានបញ្ជាក់ថា កាល ពីអំឡុងចុងឆ្នាំ២០១៤ លោកមេធាវីបានទទួលការពាររឿងក្តីព្រហ្មទណ្ឌចំនួន២រឿង ដែលមាន កូនក្តី៥នាក់ ។ តម្លៃសេវាមេធាវីការពារក្តីរឿងព្រហ្មទណ្ឌនោះក្នុងម្នាក់ចំនួន ១.១០០ដុល្លារអា មេរិក សរុប៥នាក់(៥.៥០០ដុល្លារ)។ នៅពេលកូនក្តីពឹងពាក់ឲ្យជួយកាពាររឿងព្រហ្មទណ្ឌនោះ ហើយ មានតំណាងកូនក្តី៥នាក់បានសុំបង់សេវាមេធាវីមុនត្រឹមតែ១.០០០ដុល្លារសិនទេ ប្រាក់ នៅសល់៤.៥០០ដុល្លារទៀត និងសន្យាបង់តាមក្រោយនៅពេលដំណើរការក្តីមានភាពរលូន ទៅមុខ ។
ក្រោយមករឿងក្តីនោះក៏សម្រេចបានដោយជោគជ័យ មេធាវីជាប់រវល់បេសកកម្ម ទៅតាមបណ្តាខេត្ត បានពឹងពាក់លោក ជិន សន្យា ជាស្មៀនសង្កាត់ច្រាំងចំរេះ២ ដែលជាអ្នករាប់អានគ្នា និងជាអ្នកមានផ្ទះនៅក្បែរកូនក្តីឲ្យជួយទទួលយកប្រាក់ថ្លៃសេវាការពារក្តី ពីកូនក្តី ដែលនៅសល់ចំនួន៤.៥០០ដុល្លារទុកឲ្យផង ។
ក្រោយពេលលោកស្មៀនសង្កាត់បានទទួល ប្រាក់ពីកូនក្តីគ្រប់ចំនួនហើយ លោក ជិន សត្យា មិនបានប្រគល់ប្រាក់នោះទៅឲ្យមេធាវីជាដើមបណ្តឹងទេ ថែមទាំងគេចវេសមិនព្រមសងទៀតផង បានជាមេធាវីដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចឲ្យជួយចាត់ការតាមផ្លូវច្បាប់ ទើបបានជាមានការចាប់ខ្លួនប្រគល់ជូនតំណាងអយ្យការអ មសាលាដំបូងធ្វើតាមនិតិវិធី ។
នៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានគេដឹងថា លោកស្មៀ នសង្កាត់រូបនោះពិតជាគ្មានប្រាក់សងទៅដើមបណ្តឹង ដើម្បីធានាខ្លួនឲ្យរួចផុតពីការចោទប្រកាន់ ឬដល់ដំណាក់ការឃុំខ្លួននោះទេ ។ ក្រោយពីសាកសួរនៅរសៀលថ្ងៃដដែលនោះ តំណាងអយ្យការអមសាលាដំបូងគឺលោក ស្រី ម៉ានី បា នសម្រេចធ្វើការចោទប្រកាន់ស្មៀនសង្កាត់ច្រាំងចំរេះ២ ពីបទ.រំលោភលើទំនុកចិត្ត និងបានស្នើសុំទៅចៅក្រមស៊ើបសួរឲ្យឃុំខ្លួនលោក ជិន សត្យា បទចោទជាបទល្មើសព្រហ្មទណ្ឌដែល មានចែងជាធរមាន៕
ដោយ៖ សហការី