ខេត្តកណ្តាល : មានប្រជាពលរដ្ឋ រស់នៅ ស្ថិតនៅឃុំទឹកឃ្លាំងភ្ជាប់ទៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល បានសំណូមពរដល់ លោក ខៀវ កញ្ញារិទ្ធិ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួយផ្សព្វផ្សាយផងដើម្បីអោយថ្នាក់ដឹកនាំបានដឹងផង ចំពោះភាពចន្លោះប្រហោង របស់អាជ្ញាធរថ្នាក់មូលដ្ឋាន មិនបានស្ថាបនាផ្លូវ ជូនប្រជាពលរដ្ឋ ហើយធ្វើឲ្យពួកគាត់ ក៏ដូចជាសិស្សសាលា ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ ពិសេសនៅពេលរដូវភ្លៀងធា្លក់។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១០ មិថុនា ឆ្នាំ២០២៣ បានដកស្រង់ នៅសំណូមពរទាំងនោះ បង្ហោះលើផេកផ្លូវការ របស់លោក ដែលមានខ្លឹមសារយ៉ាងដូច្នេះថា , ជម្រាបសួរលោកអ៊ុំ🙏
ខ្ញុំជាអ្នកស្រុកល្វាឯមម្នាក់ ខ្ញុំឆ្ងល់ណាស់ហេតុអ្វីផ្លូវ១ខ្សែ(ប្រវែងប្រហែល៣គីឡូម៉ែត្រ)នៅស្រុកល្វាឯមនឹងពិបាកម្លេះតាំងពីខ្ញុំកើតមក តែពុំមានការដោះស្រាយណា១អាចយកជាការបានសោះរហូតដល់ឥលូវ ដែលផ្លូវនោះមានឈ្មោះថាផ្លូវសំពោង ស្ថិតនៅឃុំទឹកឃ្លាំងភ្ជាប់ទៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល។ សូមលោកអ៊ុំជួយផ្សព្វផ្សាយផងដើម្បីអោយថ្នាក់ដឹកនាំបានដឹងផង 🙏។
សូមបញ្ជាក់ថា , អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បើបានដឹងក្នុងករណីនេះហើយ សូមមេត្តាពិនិត្យតាមការគួរ ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងនោះ ៕
ដោយ : សហការី