សេចក្តីបំភ្លឺព័ត៌មាន៖​ ទាក់ទងនឹងករណីបុរសម្នាក់(ជាឳពុកចុង)បានប្រើអំពើហិង្សាទៅលើទារក​ អាយុជិត០៤ខែបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តីបំភ្លឺព័ត៌មាន៖​ ទាក់ទងនឹងករណីបុរសម្នាក់(ជាឳពុកចុង)​បានប្រើអំពើហិង្សាទៅលើទារក​ អាយុជិត០៤ខែបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។

ជាក់ស្ដែង​ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាន​ និងអ្នកនិ​យមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា​ នៅថ្ងៃ​ទី១០ខែមិថុនា ឆ្នាំ២០២៣ នេះ​ កម្លាំងសមត្ថកិច្ចការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រួមជាមួយសមត្ថកិច្ចនគរ​បាលស្រុកគាស់ក្រឡ ស្រុកបាណន់ និងស្រុករតនមណ្ឌល ធ្វើការសហការស្រាវជ្រាវ រហូតសម្រេចឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ចាវ សុវណ្ណ អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិតាស្តី ឃុំវាល ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកស្នាក់នៅធ្វើចំការឱ្យគេនៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលជាប់ពាក់ព័ន្ធក្នុងករណីប្រើអំពើ​ហិង្សាទៅលើទារក អាយុទើបតែបានជិត ០៤ខែ​បណ្តាលឱ្យរងរបួស ហើយករណីនេះត្រូវបានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Phalla Phornធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី ៩​ ខែ មិថុនា ឆ្នាំ ២០២៣និងត្រូវបានអ្នកប្រេីប្រាស់បណ្តាញសង្គម​បន្តចែកចាយជាបន្តបន្ទាប់ ។

សូមជម្រាបជូនថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២​៣ សមត្ថកិច្ចនគរបាលទទួលព័ត៌មានពីក្នុងបណ្តាញ សង្គមទាក់ទងនឹងករណីបុរសម្នាក់(ជាឳពុកចុង)បានប្រើអំពើហិ-ង្សាទៅលើទា-រ-ក-ភេទប្រុសអាយុទើបតែបានជិត០៤ខែបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបាននាំទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ទទួលបានព័ត៌នេះ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ជាស្នងការបានដឹកនាំបញ្ជាឱ្យធ្វើការស្រាវ​ជ្រាវរហូតឈានទៅឃាត់ខ្លួនបុរសខាងលើនាព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣នេះ។

នៅពេលនេះសមត្ថកិច្ចនគរបាលកំពុងធ្វើការសាក​សួរស្រាវជ្រាវជុំវិញមូលហេតុដែលទាក់ទងនឹងសកម្មភាពរបស់ បុរសរូបនេះហើយចំពោះទា-រ-ករងគ្រោះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងការជួយសង្រ្កោះពីគ្រូពេទ្យនៅឯមន្ទីរពេទ្យនារាជធានីភ្នំពេញនៅ​ឡើយ​ ។​ ក្នុងករណីសមត្ថកិច្ចស្រាវជ្រាវរកឃេីញថា​ បុរសជាឪពុកចុងខាងលេីបានប្រព្រឹត្តិសកម្មភាព​ល្មេីសច្បាប់​ នោះរូបគាត់នឹងទទួលទោសកំហុសទៅ​តាមផ្លូវច្បាប់ជាធរមាន។

...

ដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នក​សារព័ត៌មានអ្នកនិយមប្រើប្រាស់បណ្តាញសង្គមជ្រាបជាព័ត៌មានអរគុណ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print