ទីបំផុត​! ​បង្រ្កាបបានហេីយករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅផ្លូវលេខ៤៨៨​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​ នៃក្រសួងមហាផ្ទៃ​នៅព្រលប់​ថ្ងៃ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២៣នេះថា៖​ ករណីឆក់ទូរស័ព្ទដៃពីនារីរងគ្រោះ នៅចំណុចមុខផ្ទះលេខ៥៤​ ផ្លូវលេខ៤៨៨​ ក្នុងសង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ ត្រូវបានកម្លាំងជំនាញនៃ​ នាយកដ្ឋាននគរបាល​ព្រហ្មទណ្ឌ​បង្រ្កាបបានហេីយ។

ប្រភពដដែលបន្តថា​ ក្នុងប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌​ និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯក​ឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន​នគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ ជានាយការិយាល័យ​ ដោយមានការចូលរួមសហការពីលោក​វរសេនីយ៍ទោ​ ប៊ុត​ សុីម៉េង​ បានធ្វេីការស្រាវជ្រាវនឹងបេីក​ការ​ស៊េីបអង្កេត​កំណត់មុខ​សញ្ញា ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ​ ផ្កា​ រំចេក​ ហៅ​តឿ ភេទប្រុស​ អាយុ១៦ឆ្នាំ​ ជនជាតិខ្មែរ នៅថ្ងៃទី០៩ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង២០៖២០នាទី​ត្រង់ចំណុច​ផ្លូវទន្លេសាប​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ ដែលបានធ្វេីសកម្មភាពបានចំនួន០១ករណី នៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៣ វេលាម៉ោង១៦៖០០នាទី​ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីម្នាក់កំពុងឈប់ម៉ូតូបានសំរេចនៅចំណុច​មុខផ្ទះលេខ​៥៤ ផ្លូវលេខ៤៨៨ ក្រុមទី១៤​ ភូមិ២​ សង្កាត់ផ្សារដេីមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។   

សំភារះដកហូតរួមមាន៖ ម៉ូតូម៉ាក​ ហុងដា​ ស្កុបពី ពណ៌ស​ ផលិតឆ្នាំ២០២២​ ពាក់ស្លាកលេខ​ ភ្នំពេញ​1JX-8452​។ បច្ចុប្បន្នកម្លាំងជំនាញ​ បានបញ្ជូនជនសង្ស័យនឹងវត្ថុតាងខាងលេី​  ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការបន្តតាមនីតិវិធី​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print