ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសថៃគ្រោងបង្កើនឲ្យបាននូវទំហំទឹកប្រាក់ ពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់
លោក ណាត់ថាវុឌ្ឍ ពោធិសារ៉ូ ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាបានបញ្ជាក់ថា ដោយរដ្ឋាភិបាលប្រទេសទាំង២បានយល់ដឹងពីសារសំខាន់នៃវិស័យពាណិជ្ជកម្ម ពិសេសលើសហគ្រាសធុនតូចនិងមធ្យម (SME)ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ។ លោក បញ្ជាក់ថា ក្រោមគោលនយោបាយដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់ការគាំទ្រដល់ការអភិ វឌ្ឍវិស័យសហគ្រាសធុនតូចនិងមធ្យមដូច ជាការផ្តល់ឥណទានដល់គម្រោងSME ការកាត់បន្ថយគម្រោងចុះបញ្ជីបង្កើតក្រុម ហ៊ុនSME ផ្តល់ការអប់រំ អភិវឌ្ឍន៍ ការពង្រីក គម្រោងភូមិមួយផលិតផលមួយនិងការផ្តល់ភាពងាយស្រួលដល់ការនាំចេញនាំចូលជាដើម។ បច្ចុប្បន្នរដ្ឋាភិបាលថៃក៏កំពុងផ្តោតការយកចិត្តទុកដាក់សំខាន់ក្នុងការ ជំរុញការអភិវឌ្ឍSMEជាបន្តបន្ទាប់ដោយ រដ្ឋាភិបាលមានវិធានការជាបន្ទាន់ដល់ការជំរុញការប្រកួតប្រជែង និងមានគោលដៅ បង្កើតពាណិជ្ជករថ្មីៗ ។ លោកលើកឡើង ថាទំហំពាណិជ្ជកម្មរវាងកម្ពុជានឹងថៃមានទំហំទឹកប្រាក់៥.៣០០លានដុល្លារ ហើយប្រទេសទាំង២បានកំណត់ថានឹងបង្កើន ទំហំពាណិជ្ជកម្មឲ្យកើនដល់៣ដងក្នុង រយៈពេល៥ឆ្នាំខាងមុខគឺឆ្នាំ២០២០។ លោកថា ស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជាក៏ដូចជានាយកដ្ឋានជំ
រុញណិជ្ជកម្មថៃក៏បានត្រៀមខ្លួនគាំទ្រផ្នែកឯកជនជំរុញពាណិជ្ជកម្មថៃនិងកម្ពុជាឲ្យរីក ចម្រើនលើគ្រប់វិស័យ។
លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មបានបញ្ជាក់ថា លោកស្វាគមន៍ចំពោះពាណិជ្ជករថៃដែលបានមកដាក់ តាំងបង្ហាញនិងលក់ផលិតផលរបស់ខ្លួន ក្នុងឱកាសពិព័រណ៍ខាងលើ ខណៈដែល កន្លងមកក្រសួងពាណិជ្ជកម្មកម្ពុជាក៏ធ្លាប់បានដឹកនាំឲ្យក្រុមហ៊ុនអាជីវករកម្ពុជាចេញ ទៅចូលរួមតាំងពិព័រណ៍នៅទីក្រុងបាងកកនិងខេត្តមួយចំនួនរបស់ប្រទេសថៃប្រមាណ ពី៧ទៅ១០ដងក្នុងមួយឆ្នាំៗហើយប្រទេស ទាំង២នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយក្នាបន្តទៀត ។
លោកលើកឡើងដែរថា កំណើនទំហំពាណិជ្ជកម្មរវាងកម្ពុជានឹងថៃនឹងបន្តកើនឡើងជារៀងរាល់ឆ្នាំ ។ លោកក៏ស្នើឲ្យមន្ត្រី នៃស្ថានទូតថៃប្រចាំនៅកម្ពុជាជួយជំរុញ ឲ្យវិនិយោគិនថៃមកបណ្តាក់ទុននៅកម្ពុជានិងជួយសម្រួលដល់នីតិវិធីនាំចូលទំនិញកសិផលពីកម្ពុជាទៅប្រទេសថៃជាដើម ដើម្បីឲ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាកើនឡើងដល់១៨.០០០លានដុល្លារអាមេរិកនៅឆ្នាំ២០២០ ។ លោកបញ្ជាក់ថា ការតាំង ពិព័រណ៍នេះដែរបានបង្ហាញពីការពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជ កម្ម ហើយវាបានរួមចំណែក្នុងការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំង២ ។
លោកបញ្ជាក់ទៀតថា កម្មវិធីពិព័រណ៍នេះក៏ជាឱកាសឲ្យពាណិជ្ជករនៃប្រទេសទាំង២បានពិភាក្សាចាប់ដៃគូពាណិជ្ជកម្ម និងផ្នែកវិនិយោគ។ លោករំពឹងដែរថានឹងមានក្រុមហ៊ុនមួយចំនួននឹងចាប់ដៃគ្នា សហការផ្នែកពាណិជ្ជកម្មក្នុងឱកាសនេះហើយលោករំពឹងដែរថា ពិព័រណ៍នេះអាច មានអ្នកចូលទស្សនា និងទិញទំនិញច្រើនជាងឆ្នាំមុនដែលមានរហូតដល់ជាង១០ ម៉ឺននាក់ ។
គួរបញ្ជាក់ដែរថា កម្មវិធីពិព័រណ៍ពាណិជ្ជ កម្មកម្មថៃឆ្នាំ២០១៦លើកទី២នេះត្រូវបាន រៀបចំឡើងចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៦ខែមិថុនា នៅកោះពេជ្រក្រោយពីទទួល ការគាំទ្រពីអ្នកចូលរួមលើកទី១ជាច្រើន ផងដែរ ។ កម្មវិធីនេះនឹងមានក្រុមហ៊ុន ប្រមាណ២០០មកពីប្រទេសថៃនិងមានស្តង់សរុបចំនួន២៥០ស្តង់ ។ មុខទំនិញ ដែលក្រុមហ៊ុនទាំងនោះយកមកដាក់តាំងបង្ហាញនិងលក់នាគ្រានោះមានដូចជា សម្ភារសំណង់ គ្រឿងបន្លាស់ម៉ាស៊ីន, អាហារ, ភេសជ្ជៈ, សម្លៀកបំពាក់, សម្ភារ ប្រើប្រាស់ក្នុងផ្ទះ, វត្ថុអនុស្សាវរីយ, គ្រឿង សម្អាង, សម្ភារអគ្គិសនីជាដើម ។ ក្រៅពីនេះមានទំនិញប្រភេទOTOPមកពីខេត្តត្រាត ខេត្តចាន់ថៈបុរី និងខេត្តកាឡាក់ស៊ីន ជាដើម ៕
ដោយ៖ វឌ្ឍនា