បណ្តេញជនជាតិចិន ៣៩នាក់ ទៅស្រុកកំណើតវិញ ពាក់ព័ន្ធចាប់ជម្រិតតាមប្រព័ន្ធអ៊ិនធឺណែត

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការបង្ក្រាបជនជាតិចិនរកស៊ីខុសច្បាប់ ជាពិសេសពាក់ព័ន្ធបទ

...
ល្មើសចាប់ជម្រឹតតាមប្រព័ន្ធអ៊ិនធឺណែតជាបន្តបន្ទាប់នោះ សមត្ថកិច្ចកម្ពុជា សហការជាមួយសមត្ថកិច្ចចិនដីគោកនិងចិនតៃវ៉ាន់ បានបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចំនួន៣៩នាក់ឲ្យត្រឡប់ទៅកាន់ស្រុកកំណើតគេវិញ ។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ ក្រោមការចាត់ចែងដោយកម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលធ្វើឡើងនៅព្រលានយន្តហោះអន្តជាតិភ្នំពេញ បន្ទាប់ពីជនអន្តោប្រវេសន៍មករកស៊ីនៅកម្ពុជាខុសច្បាប់ទាំងនោះត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធល្មើសកាលពីពេលថ្មីៗនេះ។

ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ជនជាតិចិនដីគោក និងងចិនតៃវ៉ាន ទាំង៣៩នាក់ ដែលត្រូវបណ្តេញចេញនៅថ្ងៃនេះ គឺពួកគេជាប់ពាក់ព័ន្ធករណីចាប់ជម្រិតគ្នាគេតាមប្រព័ន្ធអ៊ិនធឺណែតនាពេលថ្មីៗនេះដែលសមត្ថកិច្ចយើងបង្រ្កាបបានជាបន្តបន្ទាប់ ។

លោកប្រធាននាយកដ្ឋានបញ្ជាក់ថា យើងបានសហការគ្នាជាមួយសមត្ថកិច្ចចិនក្នុងការ បញ្ជូនជនល្មើសឲ្យត្រឡប់ទៅស្រុកកំណើតវិញ ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀង ជាមួយប្រទេសទាំងពីរ ៕

44-4

ដោយ៖ ប្រាថ្នា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print