ខេត្តព្រះសីហនុ៖ រថយន្តកុងតឺន័របើក បុកម៉ូតូបណ្តាលឲ្យបុរសអ្នកបើកម៉ូតូរង របួសធ្ងន់ ហើយក្រោយកើតហេតុ
ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងនៅវេលាម៉ោង៧យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ខាងលិចរោងចក្រស្បែកជើងញូវស្តារ ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុងក្រុម១៤ ភូមិ ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថារថយន្តកុងតឺន័រ បង្កម៉ាក FUSO ពណ៌ទឹកប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 3A-8965 ជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន តិចស្រ៊ុន បើកបរក្នុងទិសដៅពី ក្រុងព្រះសីហនុទៅភ្នំពេញ។ លុះមកដល់ ចំណុចកើតហេតុខាងលើរថយន្តបានបុក ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CG-1547 បើក បរដោយឈ្មោះ អ៊ំុ សីុណាត ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកម្មករកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានទីលំនៅភូមិ១ សង្កាត់ លេខ១ ក្រុង-ខេត្តព្រះសីហនុ រងរបួសធ្ងន់។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅ សង្គ្រោះ រីឯរថយន្ត និងម៉ូតូនគរបាលចរា ចរបានយកទៅរក្សាទុករង់ចាំដោះស្រាយតាមក្រោយ៕
ដោយ៖ ឆ្លាមសមុទ្រ