ខេត្តរតនគិរី៖ បុរសម្នាក់ជាមុខសញ្ញាលួចគោកាប់យកសាច់លក់ ដែលបានរត់គេចខ្លួនជាច្រើនឆ្នាំត្រូវបាន
ទាក់ទិនទៅនឹងរឿងខាងលើនេះសមត្ថកិច្ចនគរបាលស្រុកវ៉ើនសៃ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រៀន ពិត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៩និង១០នាទីព្រឹក ចាប់នៅចំណុចភូមិឡាមើយ ឃុំប៉ុង ស្រុកវើុនសៃ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យខាងលើនេះបានធ្វើសកម្មភាពលួចគោប្រជាពលរដ្ឋនៅក្នុងភូមិឃុំខាងលើ ១ក្បាលអារសាច់លក់តាំងពីឆ្នាំ២០១៣ កន្លងទៅនេះ ហើយបានរត់គេចខ្លួនបាត់។ មន្ត្រីនគរបាលដដែលបានបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើតាមដីកាលេខ០២ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ចេញដោយលោក សួស ឡា ចៅក្រមសើុបសួរសាលាដំបូងខេត្តរតនគិរី។
នៅក្នុងនោះដែរសមត្ថកិច្ចមិនបានបញ្ជាក់ថា បក្សពួកក្រុមចោរមានគ្នាប៉ុន្មាននាក់នោះទេ គ្រាន់តែឲ្យដឹងទៀតថា ជនសង្ស័យខាងលើធ្លាប់មករកស៊ី និងស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើរួចបានរត់គេចខ្លួនអស់រយៈពេលជាង៣ឆ្នាំទើបត្រឡប់មកវិញបានចំនួន៧-៨ថ្ងៃ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកវ៉ើនសៃ សហការជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ វុទ្ធឦសាន